ថ្មប៉ប្រះទឹក Vanguard Bank ចំណុះអធិបតេយ្យភាពរបស់វៀតណាម

(VOVWORLD) - “ថ្មបះប្រះទឹក Vanguard Bank គឺរបស់វៀតណាម។ ចិនកំពុងមានចេតនា ប្រែក្លាយតំបន់គ្មានជម្លោះទៅជាតំបន់មានជម្លោះ”។ នេះជាទស្សនៈរបស់បណ្ដា អ្នកស្រាវជ្រាវនៅកិច្ចសន្ទនាវិទ្យាសាស្ត្រក្រោមប្រធានបទ “តំបន់សមុទ្រនៅថ្មប៉ ប្រះទឹក Vanguard Bank និងច្បាប់អន្តរជាតិ” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែតុលា នៅទីក្រុងហាណូយ។

នៅកិច្ចសន្ទនានេះ បណ្ដាអ្នកស្រាវជ្រាវបានអះអាងថា ការដែលចិនបង្ហាញ របស់ដែលហៅថា ថ្មប៉ប្រះទឹក Vanguard Bank ចំណុះអធិបតេយ្យភាពនៃ ប្រទេសខ្លួន គឺគ្មានមូលដ្ឋាននោះឡើយ។ អ្នកជំនាញអំពីសមុទ្រខាងកើត ឧត្តម សេនីយ៍ត្រី Le Van Cuong បានស្រាយបំភ្លឺយ៉ាងច្បាស់នូវចំណុចមិនត្រឹមត្រូវ ចំនួន២របស់រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក្នុងការថ្លែងអំពី “អ្វីដែល បានហៅថា ចិនមានអធិបតេយ្យភាពចំពោះថ្មប៉ប្រះទឹក Vanguard Bank”។ លោក Le Van Cuong បានអោយដឹងថា៖

        “នាពេលថ្លែងទៅកាន់សារព័ត៌មានអន្តរជាតិ លោក Wang Yi បាននិយាយ ថា នាវាស្រាវជ្រាវ Haiyang Dizhi 8 របស់ចិនកំពុងធ្វើសកម្មភាពនៅតំបន់ថ្ម ប៉ប្រះទឹក Vanguard Bank នៃប្រជុំកោះ Truong Sa របស់ចិន។ ការថ្លែងរបស់ លោកគឺខុស។ ទីមួយគឺអំពីនយោបាយ ចិនមិនមានមូលដ្ឋានគតិយុត្តណាមួយ ដើម្បីទាមទារអធិបតេយ្យភាពនៅប្រជុំកោះ Truong Sa នោះឡើយ។ តុលាកា អាជ្ញាកណ្ដាលឆ្នាំ២០១៦បានច្រានចោលប្រការនេះ។ ប្រសិនបើឈរលើប្រព័ន្ធ ច្បាប់អន្តរជាតិសម័យទំនើបនោះ គឺចិនមិនមានមូលដ្ឋានទាំងស្រុងនោះទេ។ ទីពីរគឺអំពីខាងភូគម្ភសាស្ត្រភូមិសាស្ត្រ គឺថ្មប៉ប្រះទឹក Vanguard Bank ស្ថិតនៅ ក្រៅប្រជុំកោះ Truong Sa ដែលមានចម្ងាយចំនួន៦០០គីឡូ ម៉ែត្រ។ នៅចន្លោះ រវាង Truong Sa និងថ្មប៉ប្រះទឹក Vanguard Bank នៅមានចង្អូរជ្រៅមួយទៀត”។

        ចំណែកឯលោក Nguyen Truong Giang អតីតប្រធានវិទ្យាស្ថានសមុទ្រ ខាងកើត វិទ្យាស្ថានការទូត ក្រសួងការបរទេសវៀតណាម បានវិភាគថា៖

        “ច្បាប់អន្តរជាតិជាមូលដ្ឋានដើម្បីការពារតំបន់សមុទ្ររបស់វៀតណាម។ បណ្ដាបទបញ្ញត្តិនៃអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ស្ដីពីតំបន់សមុទ្រ ក៏ជា មូលដ្ឋានគតិយុត្តសំខាន់ដើម្បីអោយយើងការពារតំបន់សមុទ្រ ការពារអធិប តេយ្យភាពនិងសិទ្ធិអធិបតេយ្យភាព យុត្តាធិកានិងផលប្រយោជន៍ស្របច្បាប់ របស់វៀតណាមនៅក្នុងតំបន់សមុទ្ររបស់វៀតណាម។ ថ្មប៉ប្រះទឹក Vanguard Bank តាមពិតជាចំណែកមួយនៅក្នុងបាតសមុទ្រចំណុះតបន់សេដ្ឋកិច្ចផ្ដាច់មុខ។ នេះមិនមែនជាតំបន់មានជម្លោះឬតំបន់ត្រួតស៊ីគ្នានោះឡើយ។ ដោយសារតែចិនមិន មានមូលដ្ឋានគតិយុត្តណាមួយដើម្បីដាក់ចេញការទាមទារចំពោះតំបន់សមុទ្រនេះទេ”។

        បណ្ដាអ្នកស្រាវជ្រាវក៏បានអះអាងថា ចំពោះមុខអំពើទទឹងទទែងរបស់ចិន នៅសមុទ្រខាងកើត វៀតណាមចាំបាច់ត្រូវបន្តយករឿងក្ដីថ្មប៉ប្រះទឹក Vanguard Bank ទៅថ្កោលទោសនៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ