ទឹកប្រាក់ជាង៥ពាន់លានដុងសម្រាប់មូលនិធិដើម្បីជនក្រីក្រ

(VOVWORLD) - ដោយជួយជ្រោមជ្រែងការអំពាវនាវរបស់គណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាម ក៏ដូចជាពង្រីកប្រពៃណី “ស្រឡាញ់ជួយឧបត្ថម្ភគ្នាទៅវិញទៅមក” របស់ប្រជាជាតិ នាឆ្នាំ២០១៨ មូលនិធិ “ដើម្បីជនក្រីក្រ” ខ័ណ្ឌ Tan Phu បាន កសាងនិងជូនផ្ទះមេត្តាធម៌ចំនួន១៣ខ្នង ប្រគល់អំណោយប្រមាណ៧៥០០ ចំណែក និងអាហារូបករណ៍ជាច្រើនជូនដល់គ្រួសារក្រីក្រក្នុងតំបន់។ 

នាព្រឹកថ្ងៃទី៣១ ខែសីហា នៅខ័ណ្ឌ Tan Phu ទីក្រុងហូជីមិញ មនុស្សជាង ៣ពាន់នាក់បានចូលរួមកម្មវិធីដើដង្ហែអបអរសាទរខួបលើកទី៧៤ទិវាបដិវត្តន៍ខែសីហា ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា និងចលនាការគាំទ្រចំពោះមូលនិធិ “ដើម្បីជនក្រីក្រ” ឆ្នាំ២០១៩។

        ដោយជួយជ្រោមជ្រែងការអំពាវនាវរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក៏ដូចជាពង្រីកប្រពៃណី “ស្រឡាញ់ជួយឧបត្ថម្ភគ្នាទៅវិញទៅមក” របស់ប្រជាជាតិ នាឆ្នាំ២០១៨ មូលនិធិ “ដើម្បីជនក្រីក្រ” ខ័ណ្ឌ Tan Phu បាន កសាងនិងជូនផ្ទះមេត្តាធម៌ចំនួន១៣ខ្នង ប្រគល់អំណោយប្រមាណ៧៥០០ ចំណែក និងអាហារូបករណ៍ជាច្រើនជូនដល់គ្រួសារក្រីក្រក្នុងតំបន់។ លោកស្រី Nguyen Ngoc Tram អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខ័ណ្ឌ Tan Phu បានអោយដឹងថា៖

        “ពីកម្មវិធីដើរដង្ហែនេះ យើងខ្ញុំនឹងចលនាសប្បុរសជននានាក្នុងតំបន់ គាំទ្រ ចំពោះមូលនិធិ “ដើម្បីជូនក្រីក្រ” ឆ្នាំ២០១៩ដើម្បីថែទាំដល់គ្រួសារក្រីក្រ។ គោល ដៅឆ្នាំនេះរបស់យើងខ្ញុំគឺចលនាបានទឹកប្រាក់ចំនួន៥,១ពាន់លានដុង ដើម្បីថែទាំ ដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់គ្រួសារគោលនយោបាយ ក៏ដូចជាធ្វើសកម្ម ភាពតបស្នងសងគុណផងដែរ”។

        អាស្រ័យដោយការរួមដៃគ្នារបស់បណ្ដាសប្បុរសជន គិតរហូតដល់ពេលនេះ មានទឹកប្រាក់ចំនួន៥,៣ពាន់លានដុងត្រូវបានរ៉ៃអង្គាសជូនមូលនិធិ ហើយចំនួន ទឹកប្រាក់នេះនឹងបន្តកើនឡើងនាពេលខាងមុខ រួមចំណែកយ៉ាងសកម្មទៅក្នុង ចលនាប្រឡងប្រណាំង “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ-មិនបំភ្លេច នរណាម្នាក់នៅពីក្រោយទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ