ទីក្រុង Can Tho នឹងអភិវឌ្ឍន៍យ៉ាងលោតផ្លោះអាស្រ័យដោយហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគទុនចូលមកទីក្រុង Can Tho ឆ្នាំ២០១៨។
ទីក្រុង Can Tho នឹងអភិវឌ្ឍន៍យ៉ាងលោតផ្លោះអាស្រ័យដោយហេដ្ឋារចនាសម្ព័ន្ធ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) និងបណ្ដាតំណាងសហគ្រាសចូលរួមសន្និសីទ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអបអរសាទរទីក្រុង Can Tho ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងដើមទុន សរុបប្រមាណ៨៥លានលានដុងជាមួយបណ្ដាវិនិយោគិន។ លោកនាយករដ្ឋ មន្រ្តីបានលើកឡើងទិសដៅថ្មីសំរាប់ទីក្រុង Can Tho យ៉ាងដូច្នេះថា៖

        “ប្រសិនបើនៅវៀតណាមមានទីក្រុងគួរឲ្យរស់នៅ ឬទីក្រុងសមុទ្រគួរឲ្យរស់ នៅដូចជាទីក្រុង Da Nang ទីក្រុង Hoi An នោះ គឺ Can Tho មានសក្ដានុភាព ដើម្បីក្លាយទៅជាទីក្រុងអេកូឡូស៊ីគួរឲ្យរស់នៅ។ និយាយដូច្នេះដើម្បីស្ថាប័ននិង សហគ្រាសគ្រប់ជាន់ថ្នាក់ ពិសេសគឺផ្នែកទេសចរណ៍ ត្រូវផ្លាស់ប្ដូរថ្មីនិងគួបផ្សំ ជាមួយផ្នែកផ្សេងៗទៀត បង្កើតឡើងខ្សែសង្វាក់តំលៃសេដ្ឋកិច្ចនៃតំបន់ដីសណ្ដ ទន្លេ Cuu Long ទាំងមូល”។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយតំលៃថា Can Tho ទីក្រុង សម្បូរទៅដោយទន្លេ ចម្ការដំណាំហូបផ្លៃ តូរ្យតន្ត្រីពិរោះៗ និងខឿនចំណីអាហារប្លែក អារម្មណ៍នៃតំបន់ណាមបូខាងលិច។ នេះជាសក្ដានុភាពធំធេងណាស់ដើម្បី អភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយឆ្នាំនេះអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ប្រមាណ៨លាននាក់។ ទន្ទឹមនឹងនោះ Can Tho ក៏មានសក្ដានុភាពដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មទៀតផង ព្រោះថានេះជាតំបន់ដីដែលត្រូវបានធម្មជាតិអំណោយផល ឲ្យមានដីល្បាប់សម្បូរជីជាតិ ដែលជួយអភិវឌ្ឍន៍វិស័យស្រូវអង្ករ ជលផលនិង ផ្លែឈើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ