ទីក្រុង Da Nang ត្រូវបានបោះឆ្នោតជ្រើសតាំងជាគោលដៅទេសចរណ៍ពេញនិយម សុវត្ថិភាព​ជួរមុខនៅលើពិភពលោក

(VOVWORLD) - ទីក្រុង Da Nang ត្រូវបានបោះឆ្នោតជ្រើសតាំងជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងបញ្ជីគោលដៅពេញនិយមទាំង ២៥ នៅលើពិភពលោក។
ទីក្រុង Da Nang ត្រូវបានបោះឆ្នោតជ្រើសតាំងជាគោលដៅទេសចរណ៍ពេញនិយម សុវត្ថិភាព​ជួរមុខនៅលើពិភពលោក - ảnh 1 ស្ពានមាសនៅទីក្រុង Da Nang

ទីក្រុង Da Nangទើបតែត្រូវបានបោះឆ្នោតជ្រើសតាំងជាគោលដៅមួយក្នុង Top គោលដៅទេសចរណ៍ពេញនិយមនៅលើពិភពលោក ដែលប្រកាសដោយគេហទំព័រវាយតម្លៃទេសចរណ៍ដែលមានកិត្យានុភាព TripAdvisor។ អាស្រ័យហេតុនេះ ទីក្រុង Da Nang ត្រូវបានបោះឆ្នោតជ្រើសតាំងជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងបញ្ជីគោលដៅពេញនិយមទាំង ២៥ នៅលើពិភពលោក។

លោកស្រី Truong Thi Hong Hanh នាយិការ មន្ទីរទេសចរណ៍ខេត្ត  Da Nang បានឲ្យដឹងថា៖

“ទីក្រុង Da Nang នឹងរៀបចំកម្មវិធីជំរុញទេសចរណ៍នៅទីក្រុងទាំងមូល។ យើង ខ្ញុំមិនត្រឹមតែធ្វើការបញ្ចុះ តម្លៃប៉ុណ្ណោះទេ ថែមទាំងផ្ដល់សេវាកម្មថ្មី និងពង្រីកសេវាកម្មទៀតផង។  ហេតុដូច្នេះហើយ យើងខ្ញុំត្រូវការការចូលរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកអ្នកដំណើរ ដ៏ដូចជាសហគ្រាសលើវិស័យទេសចរណ៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ