ទីក្រុង Da Nang និងបណ្ដាខេត្ត Hau Giang, Tra Vinh, Binh Dinh និង Vinh Phuc រៀបចំមហាសន្និបាតបក្សភាគ

ទីក្រុង Da Nang និងបណ្ដាខេត្ត Hau Giang, Tra Vinh, Binh Dinh និង Vinh Phuc រៀបចំមហាសន្និបាតបក្សភាគ - ảnh 1
ទីក្រុង Da Nang និងបណ្ដាខេត្ត Hau Giang, Tra Vinh, Binh Dinh និង Vinh Phuc រៀបចំមហាសន្និបាតបក្សភាគអាណត្តិ២០១៥-២០២០


        Vovworld-នាព្រឹកថ្ងៃទី១៥តុលា មហាសន្និបាតដំណាងបក្សភាគទីក្រុង Da
Nang លើកទី២១ អាណត្តិ២០១៥-២០២០​ បានបើកជាផ្លូវការ។​ មានអនុសាសន៍នៅ
​មហាសន្និបាត ក្នុងនាមការិយាល័យនយោបាយនិងគណៈលេខាមជ្ឈឹមបក្ស
ប្រធានរដ្ឋលោក Truong Tan Sang បានវាយតំលៃខ្ពស់រាល់លទ្ធផលដែល​បក្ស​ភាគ​​
រដ្ឋអំណាចនិងប្រជាជនទីក្រុង Da Nang ទទួលបានក្នុង​អាណត្តិ​កន្លង​ទៅ។
លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖

        “ដើម្បីធ្វើបានប្រការនោះ ទីក្រុងត្រូវប្រមូលផ្ដុំអនុវត្តល្អការលោតផ្លោះ​
យុទ្ធសាស្ត្រ​រៀបចំឡើងវិញរចនាសម្ព័ន្ធផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បី​សេដ្ឋកិច្ច
អភិវឌ្ឍន៍ដោយផ្អែកលើប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងប្រភព​ធនធានមនុស្ស
គុណភាពខ្ពស់លើកកំពស់ទិន្នផលប្រសិទ្ធិភាពកំលាំងប្រកួត​ប្រជែង។ ជំរុញការ
កែលំអរបរិយាកាសវិនិយោគទាក់ទាញប្រភពទុនក្នុងនិងក្រៅ​ប្រទេស។”

        នាព្រឹកថ្ងៃដដែល ថ្លែងមតិបញ្ជានៅមហាសន្និបាតតំណាងបក្សភាគខេត្ត Hau
Giang លើកទី១៣អាណត្តិ២០១៥-២០២០ លោក​Dinh The Huynh សមាជិក​ការិយាល័យ
នយោបាយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម​បានសង្កត់ធ្ងន់​ថា ខេត្ត Hau
Giang ត្រូវពង្រីកស្មារតីសាមគ្គីភាព ឯកភាព បន្ត​ជំនះពុកពារ​លើ​ការ​លំបាក​ដើម្បីអនុវត្ត
ល្អគោលដៅភារកិច្ចដែលបានដាក់ជូនក្នុងអាណត្តិខាងមុខ។

        នៅមហាសន្និបាតតំណាងបក្សភាគខេត្ត Binh Dinh លើកទី១៩អាណត្តិ​២០១៥-
២០២០ នាព្រឹកថ្ងៃទី១៥តុលា សមាជិកការិយាល័យនយោបាយនិងជា​អនុប្រធាន
​រដ្ឋសភា​លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា ខេត្ត Binh Dinh ត្រូវ​យកចិត្តទុក
ដាក់វិនិយោគទៅលើហេដ្ឋានរចនាសម្ព័ន្ធមណ្ឌឡឧស្សាហកម្ម ពិសេសគឺ​មណ្ឌល
សេដ្ឋកិច្ច Nhon Hoi។

        នាព្រឹកថ្ងៃទី១៥តុលា ខេត្ត Tra Vinh បានរៀបចំមហាសន្និបាត​បក្សភាគ​លើក​ទី
១០ដោយប្រធានបទ បង្កើនសាមគ្គីភាពប្រជាធិបតេយ្យពិន័យការទទួល​ខុសត្រូវ
កសាង​បក្សភាគស្អាតស្អំរឹងមាំបន្តផ្លាស់ប្តូរថ្មីខំប្រឹងប្រែងនាំ Tra Vinh ក្លាយទៅជា​ខេត្ត​
អភិវឌ្ឍន៍ល្អក្នុងដំបន់វាលសណ្ដរទន្លេ Cuu Long។ ក្នុងពេល​ជា​មួយ​គ្នានោះ ខេត្ត Vinh
Phuc ក៏បានរៀបចំមហាសន្និបាតបក្សភាគលើកទី១៦​នាថ្ងៃទី​១៥តុលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ