ទីក្រុង Da Nang មើលពីសមុទ្រ តាមរយៈបេតិកភណ្ឌឯកសារពិភពលោក៖ ឯកសារដ្ឋបាល​រាជវង្ស Nguyen

(VOVWORLD) - ពិព័រណ៍នឹងឧទ្ទេនាមជាលើកដំបូងនូវឯកសាររដ្ឋបាលជិត ១០០ ដែលបានរក្សាទុកនូវព្រះរាជត្រា និងស្មាមព្រះហស្តរបស់ព្រះមហាក្សត្រ។
ទីក្រុង Da Nang មើលពីសមុទ្រ តាមរយៈបេតិកភណ្ឌឯកសារពិភពលោក៖ ឯកសារដ្ឋបាល​រាជវង្ស Nguyen - ảnh 1ឯកសារដ្ឋបាលរាជវង្

ក្នុងឱកាសរំលឹកខួបទិវារំដោះទីក្រុង Da Nang ថ្ងៃទី ២៩ មិនា និងខួបលើកទី ៥ ឆ្នាំ ផ្ទះតាំងបង្ហាញ Hoang Sa ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ (២៨ មីនា ឆ្នាំ ២០១៨ - ២៨ មិនា ឆ្នាំ ២០២៣) មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ១ បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Hoang Sa រៀបចំការតាំងពិព័រណ៍ "Da Nang មើល ពីសមុទ្រ តាមរយៈបេតិកភណ្ឌឯកសារពិភពលោក៖ ឯកសាររដ្ឋបាលរាជវង្ស Nguyen"។ ពិព័រណ៍នេះនឹងបើកនាថ្ងៃទី ២៤ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នៅ ទីក្រុង Da Nang។

ពិព័រណ៍នឹងឧទ្ទេនាមជាលើកដំបូងនូវឯកសាររដ្ឋបាលជិត ១០០ ដែលបានរក្សាទុកនូវព្រះរាជត្រា និងស្មាមព្រះហស្តរបស់ព្រះមហាក្សត្រ។ ទាំងនេះគឺជាឯកសារប្រវត្តិសាស្ត្រជាក់ស្ដែង រួមចំណែកបំភ្លឺតួនាទី ឋានៈនៃតំបន់ដែនសមុទ្រ Da Nang ក្នុងប្រវត្តិសាស្ត្រ។ ពិព័រណ៌មាន៣ផ្នែក៖ ផ្នែកទី១៖ កំពង់ផែសមុទ្រ Da Nang - ទីតាំងជួញដូរពាណិជ្ជកម្មសំខាន់ក្នុងរាជវង្ស Nguyen។ ផ្នែកទី២៖ សកម្មភាពធានាសន្តិសុខដែនសមុទ្រ Da Nang - Quang Nam រាជវង្ស Nguyen។ ផ្នែកទី៣៖ ការអនុវត្តអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa រាជវង្ស Nguyen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ