ទីក្រុង Jalalabad នៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានរង្គោះរង្គើដោយសារតែការបំផ្ទុះគ្រាប់បែក

(VOVWORLD) -  ទីក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានរង្គោះរង្គើបន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួន ៣ លើកជាបន្តបន្ទាប់ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៣ នាក់ត្រូវបានស្លាប់ និង ២០នាក់ ទៀតរងរបួស។
ទីក្រុង Jalalabad នៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានរង្គោះរង្គើដោយសារតែការបំផ្ទុះគ្រាប់បែក - ảnh 1 ទីក្រុង Jalalabad នៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានរង្គោះរង្គើដោយសារតែការបំផ្ទុះគ្រាប់បែក

គួរបញ្ជាក់ថានាថ្ងៃទី ១៤ ខែឧសភា អ្នកនាំពាក្យនៃរដ្ឋអំណាចមូលដ្ឋាន លោក Attaullah Khogyani បានឲ្យដឹងថា កន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកនោះជា ផ្សារមួយដែលមានមនុស្សច្រើនកុះករ។ នាបច្ចុប្បន្ននេះ គ្មានអង្គការណាមួយ ទទួលស្គាល់ថាបានបង្កឱ្យមានការវាយប្រហារនេះទេ។ គួរបញ្ជាក់ថា ទីក្រុង Jalalabad គឺជាមជ្ឈមណ្ឌលនៃខេត្ត Nangarhar ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសប៉ាគីស្ថាន។ ទីនេះបានក្លាយជាទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យ      ប្រកាស (IS) នៅប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានចាត់ទុកជាក្រុមឧទ្ទាមដ៏គ្រោះថ្នាក់បំផុតមួយរបស់ប្រទេសនេះចាប់តាំងនាដើមឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ