ទីក្រុងហូជីមិញ៖ មនុស្សជិត២សែននាក់ចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គម

(VOVWORLD) - បណ្ដាសកម្មភាពបាន ផ្ដោតសំខាន់ទៅលើការអប់រំប្រពៃណីបដិវត្តន៍សម្រាប់យុវជន ថែទាំគ្រួសារ គោលនយោបាយ វីរៈអ្នកម្ដាយវៀតណាម ព្រមទាំងរួមដំណើរ ជួយឧបត្ថម្ភ ដល់យុវជនជំទង់ កុមារ លើកកំពស់គុណភាពនៃការងាររៀបចំ កសាង សម្ព័ន្ធយុវជនឲ្យកាន់តែរឹងមាំ និងសកម្មភាពអបអរសាទរមហាសន្និបាត បក្សគ្រប់ជាន់ថ្នាក់ផងដែរ។
ទីក្រុងហូជីមិញ៖ មនុស្សជិត២សែននាក់ចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គម - ảnh 1 យុវជនប្រគល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនមនុស្សដែលមានស្ថានភាពរស់នៅលំបាក (រូបថត៖ TTXVN)

  ក្រោយរយៈពេលជិត២សប្ដាហ៍អនុវត្តខែយុវជនឆ្នាំ២០២០ដែលបំផុសឡើង ដោយសម្ព័ន្ធយុវជនទីក្រុងហូជីមិញកាលពីថ្ងៃទី១មីនាមក មានយុវ ជននិងប្រជាជនក្នុងតំបន់ប្រមាណ២សែននាក់បានចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីសន្តិសុខសង្គម។

        ខែយុវជនបានប្រព្រឹត្តទៅដោយព្រមៗគ្នានៅគ្រប់ទីកន្លែងនៃខ័ណ្ឌ ស្រុក ចំនួន២៤និងមូលដ្ឋានសម្ព័ន្ធយុវជននានា។ បណ្ដាសកម្មភាពបាន ផ្ដោតសំខាន់ទៅលើការអប់រំប្រពៃណីបដិវត្តន៍សម្រាប់យុវជន ថែទាំគ្រួសារ គោលនយោបាយ វីរៈអ្នកម្ដាយវៀតណាម ព្រមទាំងរួមដំណើរ ជួយឧបត្ថម្ភ ដល់យុវជនជំទង់ កុមារ លើកកំពស់គុណភាពនៃការងាររៀបចំ កសាង សម្ព័ន្ធយុវជនឲ្យកាន់តែរឹងមាំ និងសកម្មភាពអបអរសាទរមហាសន្និបាត បក្សគ្រប់ជាន់ថ្នាក់ផងដែរ។

        ជាពិសេស ខែយុវជនឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងពេលវេលាដែល ប្រទេសទាំងមូលកំពុងផ្ដោតសំខាន់ទៅលើការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19 ហេតុដូច្នេះ បណ្ដាមូលដ្ឋានសម្ព័ន្ធយុវជនបានរៀបចំសកម្មភាព យ៉ាងសម្បូរបែបអំពីការងារឃោសនាបង្ការ ទប់ស្កាត់ជំងឺ ការពារបរិស្ថាន និងបោសសម្អាតអនាម័យវិថីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ