ទីក្រុងហូជីមិញចំណាយប្រាក់ប្រមាណ១.៤០០ពាន់លានដុងដើម្បីថែទាំបុណ្យ Tetសំរាប់ប្រជាជន

(VOVWORLD) - ដោយទិសស្លោក “សាមគ្គីភាព សប្បាយ រីករាយ សុវត្ថិភាពនិងសន្សំសម្ចៃ” នោះ ទីក្រុងបានអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលនយោបាយសុខុមាលភាពសង្គម ថែទាំជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតីសំរាប់មុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ជន ក្រីក្រ និងកុមារមានជីវភាពរស់នៅលំបាកពិសេស ដោយការចំណាយថវិកាសរុបប្រមាណ១.៤០០ ពាន់លានដុង។
ទីក្រុងហូជីមិញចំណាយប្រាក់ប្រមាណ១.៤០០ពាន់លានដុងដើម្បីថែទាំបុណ្យ Tetសំរាប់ប្រជាជន - ảnh 1សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយចំពោះមុខសញ្ញាគោលនយោបាយនៅទីក្រុងហូជីមិញ (រូបថត៖ danviet.vn)

នាព្រឹកថ្ងៃទី២២ កុម្ភៈ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាង ត្បូងវៀតណាម បានប្រជុំបូកសរុបការងាររៀបចំ ថែទាំបុណ្យ Tet ប្រពៃណីឆ្នាំ ២០១៨សំរាប់ប្រជាជនក្នុងទីក្រុង។ ដោយទិសស្លោក “សាមគ្គីភាព សប្បាយ រីករាយ សុវត្ថិភាពនិងសន្សំសម្ចៃ” នោះ ទីក្រុងបានអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលនយោបាយសុខុមាលភាពសង្គម ថែទាំជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតីសំរាប់មុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ជន ក្រីក្រ និងកុមារមានជីវភាពរស់នៅលំបាកពិសេស ដោយការចំណាយថវិកាសរុបប្រមាណ១.៤០០ ពាន់លានដុង។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong ឲ្យដឹងថា៖

        “ឆ្នាំនេះ ទីក្រុងបានរៀបចំល្អនូវសកម្មភាពថែទាំ ទទួលបុណ្យ Tet ប្រពៃណី ឆ្នាំច សំរឹទ្ធស័ក្រ។ ប្រជាជនទទួលបុណ្យ Tet ប្រកបដោយក្ដីសប្បាយរីករាយនិង សុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ត្រូវបានធានាដែរ។”

        ក្នុងឱកាសនេះ ទីក្រុងហូជីមិញក៏បានរៀបចំពិធីបុណ្យផ្កានិទាឃរដូវចំនួន២ និងផ្សារផ្កា Tet ជាង១៣០កន្លែង ដើម្បីចម្រើតម្រូវការទស្សនានិងលក់ទិញរបស់ ប្រជាជនទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ