ទីក្រុងហូជីមិញជួយឧបត្ថម្ភដល់ប្រជាពលករដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺ Covid-19

(VOVWORLD) - យោងតាមស្ថិតិថ្មីៗពីសហព័ន្ធពលករទីក្រុងហូជីមិញបង្ហាញថា នាបច្ចុប្បន្ន ពលករប្រមាណ៦ម៉ឺននាក់នៅទីក្រុងហូជីមិញកំពុងរងផលប៉ះពាល់ដោយសារជំងឺ Covid-19។ 
ទីក្រុងហូជីមិញជួយឧបត្ថម្ភដល់ប្រជាពលករដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺ Covid-19 - ảnh 1 ថ្នាក់ដឹកនាំទីក្រុងហូជីមិញទៅត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការងារថែទាំដល់ពលករនៅរោងចក្រមួយក្នុងទីក្រុង (រូបថត៖ congan.com.vn)

ចំពោះមុខស្ថានភាពនេះ នាថ្ងៃទី៤ មេសា សហព័ន្ធពលករទីក្រុងហូជីមិញបានបញ្ជាណែ នាំឲ្យអង្គការសហជីពគ្រប់ជាន់ថ្នាក់ អនុវត្តការងារថែទាំដល់ពលករ កម្មករ ដែលត្រូវបាត់បង់ការងារធ្វើ។ ក្នុងនោះ ផ្ដល់អាទិភាពដល់ពលការិនីកំពុងមានផ្ទៃពោះ ចិញ្ចឹមកូនតូចជាង១២ខែ អ្នកគ្រូនៅសាលាបឋមសិក្សា និងពលករពលការិនីដែលមានជំងឺធ្ងន់ធ្ងរ ជាដើម។ យោងតាមការធ្វើស្ថិតិរបស់សហព័ន្ធពលករទីក្រុងហូជីមិញបានបង្ហាញថា នាបច្ចុប្បន្ន អង្គការសហជីពជិត៣០នៅទីក្រុង កំពុងថែទាំដល់ពលករដែលត្រូវបាត់បង់ការងារធ្វើចំនួន៦៥០០នាក់ ក្នុងថវិកាប្រមាណ៨ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ