ទីក្រុងហូជីមិញជួយឧបត្ថម្ភអាណិកជនវៀតណាមនិងកម្ពុជា,ឡាវដែលរងផលប៉ះពាល់ដោយជំងឺកូវីដ - ១៩

(VOVWORLD) - មុននោះ នៅពេលដែលជំងឺកូវីដ ១៩ ផ្ទុះរាលដាលនៅប្រទេស កម្ពុជា ទីក្រុងហូជីមិញបានជួយកម្ពុជាចំនួន ១,៦ ពាន់លានដុង សម្រាប់ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតផងដែរ។

តំណាងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៃទីក្រុងហូជីមិញបានអោយដឹងថា ទីក្រុងហូជី មិញ នឹងកាត់ទឹកប្រាក់ចំនួន ២,៥ ពាន់លានដុងពីមូលនិធិប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់ទីក្រុងសម្រាប់ជួយឧបត្ថម្ភដល់អាណិកជនវៀតណាម និងប្រជាជនដែលមានស្ថានភាពលំបាកនៅកម្ពុជានិងឡាវ ដោយសារតែផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ ១៩។

ជាក់ស្តែងទីក្រុងហូជីមិញបានសម្រេចចិត្តឧបត្ថម្ភថវិកាចំនួន ១,៥ ពាន់លានដុងសម្រាប់អាណិកជននិងប្រជាជនវៀតណាមដែលស្ថិតក្នុងស្ថានភាពលំបាកនៅកម្ពុជា ហើយ ១ ពាន់លានដុងសម្រាប់អាណិកជននិងប្រជាជនវៀតណាមដែលស្ថិតក្នុងស្ថានភាពលំបាកនៅប្រទេសឡាវ។

ត្រូវបានគេដឹងថា មុននោះ នៅពេលដែលជំងឺកូវីដ ១៩ ផ្ទុះរាលដាលនៅប្រទេសកម្ពុជា ទីក្រុងហូជីមិញបានជួយកម្ពុជាចំនួន ១,៦ ពាន់លានដុង សម្រាប់ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ