ទីក្រុងហូជីមិញបើកហាងលក់អាហារបន្ថែមទៀតចំនួន ១៥០ សម្រាប់ផ្តល់អាហារដល់ប្រជាជន

(VOVWORLD) - កាលពីប៉ុន្មានថ្ងៃមុននេះ កន្លែងជាច្រើននៅទីក្រុងហូជីមិញ បានផ្តល់ប័ណ្ណទិញទំនិញចាំបាច់សម្រាប់មនុស្សទៅផ្សារប្រពៃណី ផ្សារទំនើប។ល។ សម្រាប់ទិញអាហារដើម្បីរួមចំណែកក្នុងការកំណត់ការធ្វើដំណើររបស់ប្រជាជន ជៀសវាងការប្រមូលផ្តុំគ្នាច្រើន។ 
ទីក្រុងហូជីមិញបើកហាងលក់អាហារបន្ថែមទៀតចំនួន ១៥០ សម្រាប់ផ្តល់អាហារដល់ប្រជាជន - ảnh 1ប្រជាជនតម្រង់ជួរទៅទិញអាហារនៅហាង Bach Hoa Xanh ក្នុងស្រុក Binh Thanh ទីក្រុងហូជីមិញ (រូបថត៖ An Na/nld.com.vn)

បច្ចុប្បន្ន មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញក៏កំពុងរៀបចំកន្លែងលក់ម្ហូបអាហារនៅក្នុងតំបន់ដែលមានប្រជាជនច្រើន។ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញបានឲ្យដឹងថា៖ “មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញកំពុងពិនិត្យយ៉ាងសកម្មនូវប្រព័ន្ធ និងបណ្តាញចែកចាយដែលមានស្រាប់ ទាក់ ទងនឹងពាណិជ្ជកម្ម ដោយកៀរគរអាជីវកម្មទាំងនេះឲ្យបំពេញបន្ថែមអាហារនិងផលិតផលអាហារស្រស់ ដើម្បីបម្រើអតិថិជន។ នៅប៉ុន្មានថ្ងៃខាងមុខនេះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញនឹងព្យាយាមរៀបចំទីតាំងលក់ចំនួន ១០០-១៥០ កន្លែងផ្សេងទៀតនៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុងផងដែរ”។

មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញស្នើស្រុកនិងទីក្រុង Thu Duc ឱ្យបើកឡើងវិញនូវទីតាំងលក់ដែលមានសុវត្ថិភាពនៅតាមផ្សារប្រពៃណីឬរកទីតាំងនៅជិតផ្សារដើម្បីបើកកន្លែងផ្គត់ផ្គង់អាហារសម្រាប់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ រៀបចំមធ្យោបាយធ្វើដំណើរជាអាទិភាពដើម្បីជួយផ្គត់ផ្គង់អាហារសម្រាប់ហាងទាំងនេះឱ្យបានឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ