ទីក្រុងហូជីមិញរៀបចំពិធីផ្លាស់ប្តូរវប្បធម៌រវាងបណ្តាជនជាតិ

(VOVWORLD) - នេះជាសកម្មភាពប្រចាំឆ្នាំ ដោយសាលាសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិខ័ណ្ឌទី ៥ រៀបចំឡើងដើម្បីអបអរសាទរថ្ងៃទី ១៩ ខែមេសា- ដែលជាទិវាវប្បធម៌បណ្តាជនជាតិវៀតណាម។ 

នាថ្ងៃទី ១៨ ខែមេសា នៅសាលាត្រៀមសម្រាប់មហាវិទ្យាល័យទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីផ្លាស់ប្តូរវប្បធម៌បណ្តាជនជាតិវៀតណាម ឡាវនិងកម្ពុជា លើកទី ៩ ដោយមានសកម្មភាពសប្បាយរីករាយជាច្រើន ទាក់ទាញនិស្សិតបណ្តាជនជាតិជិត ៤០០ នាក់ចូលរួមផងដែរ។ នេះជាសកម្មភាពប្រចាំឆ្នាំ ដោយសាលាសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិខ័ណ្ឌទី ៥ រៀបចំឡើងដើម្បីអបអរសាទរថ្ងៃទី ១៩ ខែមេសា- ដែលជាទិវាវប្បធម៌បណ្តាជនជាតិវៀតណាម។ ប្អូន Adam និស្សិតជនជាតិចាម មកពី An Giang បានចែករំលែកថា៖ “ពិតជារីករាយខ្លាំងណាស់ តាំងពីមុនមក ខ្ញុំមិនដែលបានជួបប្រាស្រ័យជាមួយក្រុមជនជាតិភាគតិចបែបនេះទេ ជាពិសេសមានទាំងមិត្តមកពីប្រទេសឡាវនិងកម្ពុជាទៀតផង។ តាមរយៈពិធីបុណ្យ ជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចដទៃទៀត។ នៅក្នុងពិធីបុណ្យនេះ ក្រុមជនជាតិ Cham ក៏ចង់នាំយកអត្តសញ្ញាណរបស់ជនជាតិខ្លួន មកណែនាំដល់អ្នករាល់គ្នា ដូចជាខ្លោងទ្វារជំរុំយើងបានសាងសង់ជាមួយរូបភាពនៃប៉មបុរាណរបស់ជនជាតិចាម លើសពីនេះទៀតនៅមានម្ហូបប្រពៃណីផ្សេងទៀត ជាពិសេសស្រាទំពាំងបាយជូរ”។

តាមរយៈទិវាបុណ្យនេះ សាលាមានបំណងចង់បង្កើតឱកាសសម្រាប់និស្សិតនៃក្រុមជនជាតិភាគតិចទាំងអស់ ផ្លាស់ប្តូរវប្បធន៌និងរឹតបន្តឹងសាមគ្គីភាព ក៏ដូចជាជួយគ្នាទៅវិញទៅមកបន្ថែមទៀតក្នុងដំណើរការសិក្សានិងការរស់នៅក្នុងទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ