ទីក្រុងហូជីមិញលើកតម្កើងអ្នកបរិច្ឆាកឈាមជាគំរូ

(VOVWORLD) - ឆ្នាំនេះ បុគ្គលជាគំរូចំនួន១៥នាក់ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញប្រគល់ជូនប័ណ្ណសរសើរ ដោយមានការរួមចំណែកលេចធ្លោក្នុងការងារបរិច្ឆាកឈាមមនុស្សធម៌។ 
ទីក្រុងហូជីមិញលើកតម្កើងអ្នកបរិច្ឆាកឈាមជាគំរូ - ảnh 1 បណ្ដាបុគ្គលជាគំរូទទួលបានប័ណ្ណសរសើរ (រូបថត៖ TTXVN)

ក្នុងឱកាសអបអរសាទរទិវាអ្នកបរិច្ឆាកឈាមអន្តរជាតិ (ថ្ងៃទី១៤ មិថុនា) នាព្រឹកថ្ងៃទី៧ មិថុនា សមាគមន៍កាកបាទក្រហមទីក្រុងហូជីមិញបានរៀបចំកម្មវិធីលើកតម្កើងអ្នកបរិច្ឆាកឈាមមនុស្សធម៌ជាគំរូ ក្នុងបំណងលើកទឹកចិត្តស្មារតីរបស់អ្នកដែលមានចូលរួមបរិច្ឆាកឈាមសង្គ្រោះមនុស្សជាច្រើនលើក។ ឆ្នាំនេះ បុគ្គលជាគំរូចំនួន១៥នាក់ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញប្រគល់ជូនប័ណ្ណសរសើរ ដោយមានការរួមចំណែកលេចធ្លោក្នុងការងារបរិច្ឆាកឈាមមនុស្សធម៌។ នេះជាបុគ្គលដែលបានបរិច្ឆាកឈាមពី៥០លើកឡើងទៅ ព្រមទាំងបានអំពាវនាវ ចលនាក្រុមគ្រួសារនិងញាតិសន្ដានឲ្យចូលរួមបរិច្ឆាកឈាមដោយស្ម័គ្រចិត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ