ទីក្រុងហាណូយជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយតំបន់នានារបស់កម្ពុជា

(VOVWORLD) - លោក Vuong Dinh Hue ក៏មានគោលបំណងថា ប្រទេសកម្ពុជានឹងជួយសម្រួលដល់សហគ្រាសនៃទីក្រុងហាណូយនិយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួមដើម្បីវិនិយោគនិង ធ្វើអាជីវកម្មនៅកម្ពុជាឲ្យបានរលូន តាមនោះរួមចំណែកក្នុង ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទីក្រុងហាណូយជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយតំបន់នានារបស់កម្ពុជា - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ចាយ ណាវុធ។ (រូបថត៖ TTXVN)

នាថ្ងៃទី១២ សីហា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue បានទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ចាយ ណាវុធ។ នៅជំនួបនេះ លេខា គណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue បានស្នើឲ្យ លោកឯកអគ្គរាជទូត ចាយ ណាវុធនិងស្ថានទូតកម្ពុជាបន្តជំរុញទំនាក់ទំនង សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍ រវាងប្រទេសទាំងពីរ ព្រមទាំងលោកបានសម្ដែងនូវក្ដីសង្ឃឹមថា ការដោះដូរ ពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជានឹងស្ដារឡើងវិញយ៉ាងឆាប់ៗ ក្រោយពីជម្ងឺ Covid-19 ត្រូវបាន រុញថយក្រោយផងដែរ។ លោក Vuong Dinh Hue ក៏មានគោលបំណងថា ប្រទេសកម្ពុជានឹង ជួយសម្រួលដល់សហគ្រាសនៃ ទីក្រុងហាណូយនិយាយដោយឡែកនិងប្រទេសវៀតណាមនិយាយរួមដើម្បីវិនិយោគនិង ធ្វើអាជីវកម្មនៅកម្ពុជាឲ្យបានរលូន តាមនោះរួមចំណែកក្នុង ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត ចាយ ណាវុធ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៃទីក្រុងហាណូយនាពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះការផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូន ចំពោះកម្ពុជាផងដែរ។ លោកឯកអគ្គរាជទូតបានសម្ដែងនូវក្ដីសង្ឃឹមថា នឹងមានឱកាសជួបជាមួយ ធុរជនរបស់ទីក្រុងហាណូយនិងប្រទេសវៀតណាម នៅកម្ពុជា ដើម្បីផ្ទៀងស្ដាប់បំណងប្រាថ្នាក៏ដូចជាគំនិតវិនិយោគ ធ្វើអាជីវកម្មរបស់បណ្ដាធុរជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ