ទីក្រុងហាណូយប្តេជ្ញាបង្កើតបរិយាកាសស្ថិរភាពសម្រាប់អាជីវកម្មថៃធ្វើការវិនិយោគយូរអង្វែង

(VOVWORLD) -  លេខានៃគណៈកម្មាធិការបក្សទីហាណូយ លោក Vuong Dinh Hue បានសម្តែងនូវគោលបំណងចង់ឲ្យធុរកិច្ចចៃជាច្រើនថែមទៀត មកធ្វើការវិនិ យោគ នៅទីហាណូយផងដែរ។

ទីក្រុងហាណូយប្តេជ្ញាបង្កើតបរិយាកាសស្ថិរភាពសម្រាប់អាជីវកម្មថៃធ្វើការវិនិយោគយូរអង្វែង - ảnh 1លេខានៃគណៈកម្មាធិការបក្សទីហាណូយ លោក Vuong Dinh Hue អញ្ជ់ើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Tanee Sangrat

នារសៀលថ្ងៃទី ២ មិថុនា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រ ថៃប្រចាំនៅវៀតណាម លោក Tanee Sangrat លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue បានអះអាងថា ទីក្រុងប្តេជ្ញាបង្កើតបរិយាកាសវិនិយោគមានស្ថេរភាព សម្រាប់អង្គភាពអាជីវកម្មថៃនឹងនរចិត្តក្នុងការវិនិយោគនិងធ្វើអាជីវកម្ម រយៈពេលយូរអង្វែង។ លោកលេខានៃគណៈកម្មាធិការបក្ស ទីហាណូយក៏បានសម្តែង នូវគោល បំណងចង់ឲ្យធុរកិច្ចចៃជាច្រើនថែមទៀត មកធ្វើការវិនិយោគនៅទីហាណូយផងដែរ។

ចំណែកឯឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមលោក Tanee Sangrat បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅវៀតណាមនិយាយរួមនិងទីក្រុងហាណូយនិយាយដោយឡែក ហើយជោគជ័យនេះក៏ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ផង ដែរ។ ស្តីពីនឹងឱកាសសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីលោកឯកអគ្គរដ្ឋទូត Tanee Sangrat បានស្នើឱ្យភាគីទាំងពីរ ពិចារណាពីលទ្ធភាពនៃការធ្វើសិក្ខាសាលារួមគ្នាដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ