ទីក្រុងហាណូយបំផុសខែកំពូល “ដើម្បីជនក្រីក្រ” និងសន្តិសុខសង្គមឆ្នាំ ២០២០

(VOVWORLD) - នាយប់ថ្ងៃទី៦តុលា នៅរោងល្ខោនធំហាណូយ ទីក្រុងហាណូយបាន រៀបចំពិធីបំផុសខែកំពូល “ដើម្បីជនក្រីក្រ” និងសន្តិសុខសង្គមឆ្នាំ២០២០។ 
ទីក្រុងហាណូយបំផុសខែកំពូល “ដើម្បីជនក្រីក្រ” និងសន្តិសុខសង្គមឆ្នាំ ២០២០ - ảnh 1 ថ្នាក់ដឹកនាំមជ្ឈឹមនិងទីក្រុងហាណូយធ្វើពិធីការប្រកាសការបើកសម្ពោធផ្ទះមហាសាមគ្គីជូនជនក្រីក្រចំនួន៩០ខ្នង។ (រូបថត៖ hanoimoi.com)

ថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហាណូយលោកស្រី Nguyen Lan Huong បានអំពាវនាវឲ្យបណ្ដាស្ថាប័ន អង្គការមហាជន ជនរួមជាតិ យុទ្ធជន សហគ្រាស អង្គការ និងបុគ្គលទាំង អស់បន្តពង្រីកប្រពៃណីរបស់ប្រជាជាតិ ខិតខំប្រឹងប្រែងជំនះពុះពារលើការ លំបាកលំបិនដោយសារវិបត្តិជម្ងឺ Covid-19 ហើយរួមដៃគ្នាជួយឧបត្ថម្ភដល់ ជនក្រីក្រ គាំទ្រចំពោះមូលនិធិ “ដើម្បីជនក្រីក្រ” គ្រប់ជាន់ថ្នាក់ ក៏ដូចជាកម្ម វិធីសន្តិសុខសង្គមនានារបស់ទីក្រុងហាណូយ ដោយអនុវត្តតាមពាក្យស្លោក “មិនបំភ្លេចជនក្រីក្រណាម្នាក់នោះឡើយ”។ លោកស្រី Nguyen Lan Huong បាន ឲ្យដឹងថែមទៀតថា៖

“នៅតែមានគ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ និងគ្រួសារ ជួបការ លំបាកខាងផ្ទះសម្បែង ដែលកំពុងត្រូវការជំនួយឧបត្ថម្ភដើម្បីកសាង ជួស ជុលផ្ទះ។ ហើយមានគ្រួសារជាច្រើនទៀតដែលត្រូវការជួយឧបត្ថម្ភអំពី មធ្យោបាយផលិតកម្មហើយមានបំណងចង់ខ្ចីដើមទុនដើម្បីបង្កបង្កើនផល។ ហេតុដូច្នេះ ដើម្បីឲ្យហាណូយមិនមានគ្រួសារក្រីក្រទៀតឡើយ និងអនុវត្ត គោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងធានាសន្តិសុខសង្គមឲ្យកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រៅពីការយកចិត្តទុកដាក់និងគោល នយោបាយជាក់ស្ដែង មនុស្សសាស្ត្ររបស់អាជ្ញាធរទីក្រុង ក៏ត្រូវការមានការ ចូលរួមចំណែករបស់បណ្ដាស្ថាប័ន អង្គភាព សហគ្រាស កម្មាភិបាល បក្ខជននិងប្រជាជនគ្រប់ស្រទាប់ទៀតផង”។    

គួរជម្រាបបន្ថែមទៀតថា ក្នុងរយៈពេល៩ខែកន្លងមក មូលនិធិ “ដើម្បី ជនក្រីក្រ” ទីក្រុងហាណូយទទួលបានការរួមវិភាគទានចំនួន១៥ពាន់លាន ដុង។ អាស្រ័យហេតុនោះ ទីក្រុងបានកសាងផ្ទះមហាសាមគ្គីជិត៤០០ខ្នង ផ្ដល់ទុនកម្ចីដល់ប្រជាជនក្រីក្ររាប់ពាន់គ្រួសារ ព្រមទាំងជួយឧបត្ថម្ភអំពី ពូជ មធ្យោ បាយផលិតកម្ម ការពិនិត្យព្យាបាលជម្ងឺ និងរៀបចំការប្រគល់ អំណោយជាក់ស្ដែងជូនចំពោះប្រជាជនក្រីក្រទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ