ទីក្រុងហាណូយរៀបចំពិធីបុណ្យវប្បធម៌ប្រជាប្រិយជាលើកដំបូងក្នុងជីវភាពសហសម័យឆ្នាំ ២០១៩

(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយនឹងប្រព្រឹត្តទៅពិធីបុណ្យវប្បធម៌ប្រជាប្រិយក្នុងជីវភាពរស់នៅសហសម័យ ឆ្នាំ២០១៩ ។
ទីក្រុងហាណូយរៀបចំពិធីបុណ្យវប្បធម៌ប្រជាប្រិយជាលើកដំបូងក្នុងជីវភាពសហសម័យឆ្នាំ ២០១៩ - ảnh 1 ទីក្រុងហាណូយរៀបចំពិធីបុណ្យវប្បធម៌ប្រជាប្រិយជាលើកដំបូងក្នុងជីវភាពសហសម័យឆ្នាំ ២០១៩ (រូបថត៖ TTXVN)

 នេះគឺជាលើកដំបូង ដែលទីក្រុងហាណូយបានរៀបចំពិធីបុណ្យនេះ ដើម្បីលើកតម្កើង និងឧទ្ទេសនាមដល់ប្រជាជនរដ្ឋធានី ភ្ញៀវទេសចរអំពីវប្បធម៌ប្រជាប្រិយសហសម័យ និងបេតិកភណ្ឌវប្បធម៌របស់ទីក្រុងហាណូយ តាមរយៈនោះរួមចំណែកដល់ការការពារនិងពង្រីកតម្លៃ បេតិកភណ្ឌវប្បធម៌ប្រជាប្រិយក្នុងសង្គមសហសម័យផងដែរ។

ក្រៅពីនោះ នៅក្នុងពិធីបើកមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។ ជាក់ស្តែងនៅកន្លែងតាំងពិព័រណ៍នឹងឧទ្ទេសនាមអំពីភូមិរបរសិប្បកម្មនិងផលិត ផលសិប្បកម្មជាប្រពៃណីដោយមានរចនាច្នៃប្រឌិតដែលកំពុងត្រូវបានអភិរក្សនិងពង្រីកតម្លៃនាសម័យសហសម័យដូចជា របរធ្វើសេរ៉ាមិច Bat Trang របរត្បាញសូត្រ Van Phuc និងរបរធ្វើផ្តៅឬស្សី Phu Vinh ជា    ដើម។ តំបន់នេះបានបង្កើតឡើងលំហរវប្បធម៌មួយដ៏ល្អ ដើម្បីឧ្ទេសនាមអំពីផលិតផលនិងប្រើប្រាស់របស់របរសិប្បកម្មប្រពៃណី ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍជីវភាពរស់នៅសហសម័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ