ទទួលពលរដ្ឋវៀតណាពីសហរដ្ឋអាមេរិកវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារ ជនចាស់ជរា អ្នកជម្ងឺ ភ្ញៀវទេសចរដែលត្រូវជាប់គាំងនៅអាមេរិក និស្សិតដែលគ្មានលំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ 

នៅថ្ងៃទី១០និងថ្ងៃទី១១កញ្ញា បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍ ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចអាមេរិក រៀបចំ ជើងហោះហើរដឹកពលរដ្ឋវៀតណាមជិត៣៥០នាក់ឲ្យវិលត្រឡប់មក ប្រទេសវិញប្រកបដោយសុវត្ថិភាព។

អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារ ជនចាស់ជរា អ្នកជម្ងឺ ភ្ញៀវទេសចរដែលត្រូវជាប់គាំងនៅអាមេរិក និស្សិតដែលគ្មានលំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលាន យន្តហោះ Van Don ខេត្ត Quang Ninh មនុស្សទាំងអស់តាមជើងហោះហើរ នេះត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ