ទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះសេដ្ឋកិច្ចវៀតណាមនៅរក្សាដដែល

(VOVWORLD) -នាព្រឹកថ្ងៃទី ២០ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហា ដោយផ្តោតទៅលើខ្លឹមសារសំខាន់ៗអំពីសេដ្ឋកិច្ច សង្គម និងការកសាងរបៀបរបប។
ទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះសេដ្ឋកិច្ចវៀតណាមនៅរក្សាដដែល - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហា 

ឆ្លៀតក្នុងសម័យប្រជុំនេះ លោក Nguyen Xuan Phuc បានលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ផ្នែកបុរសអូឡាំពិកវៀតណាម គប្បីខិតខំប្រឹងប្រែងដណ្ដើមឲ្យបានមេដាយ នៅក្នុងការប្រកួតជាមួយក្រុមកីឡាករបាល់ទាត់អូឡាំពិកអេមីរេតអារ៉ាប់រួម។

ស្ដីពីស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហានោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងច្បាស់ថា៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាបន្តស្ថិតក្នុងការគ្រប់គ្រងយ៉ាងតឹងរឹង សន្ទស្សន៍តម្លៃប្រើប្រាស់កើនត្រឹម 0,45% តាមការកំណត់របស់រដ្ឋស។ តាមនោះ វិនិយោគិនបរទេសនៅតែមានជំនឿជាក់ចំពោះសេដ្ឋកិច្ចវៀតនាមដដែល។

ស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងខែសីហា និងប៉ានស្មាននៅទូទាំងឆ្នាំ២០១៨ នោះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា៖

“ស្ថានភាពអនុវត្តន៍ផែនការក្នុងឆ្នាំ២០១៨ គឺមានភាពល្អប្រសើរជាច្រើន។ គុណភាពកំណើន ផលិតភាពពលកម្មសង្គម សមត្ថភាពផលិតកម្មធ្វើអាជីរកម្ម លើវស័យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អប់រំគឺមានភាពល្អប្រសើរជាងមុន។ តាមនោះ ក្រសួងនានាគប្បីមានការវិភាគយ៉ាងលម្អិតដើម្បីធ្វើរបាយការណ៍សម្រាប់ផែនការឆ្នាំ២០១៩”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការពារជាតិ សន្តិសុខកិច្ចការបរទេស នយោបាយ និងកិត្យានុភាពរបស់វៀតណាម។ តាមនោះ បណ្ដាអង្គការអន្តរជាតិក៏បានវាយតម្លៃខ្ពស់ចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមដែរ។

ស្ដីពីការទទួលរៀបចំ ចំវេទិកា WEF អាស៊ានឆ្នាំ 2018 នាខែកញ្ញាខាងមុខនៅទីក្រុងហាណូយនោះ លោក Nguyen Xuan Phuc បានអះអាងថា នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៨។ ហេតុដូច្នេះ ក្រសួងការបរទេស និងស្ថាប័ននានាគប្បីត្រៀមរៀបចំល្អឲ្យព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ