ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាន សម្ដែងនូវក្ដីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរដោយឈរលើការជឿទុកចិត្តគ្នាខ្ពស់ខាងនយោបាយ ក៏ដូចជាការជួបប្រាស្រ័យរវាង ប្រជាជនជាមួយប្រជាជនកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាផងដែរ។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1ដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung (ខាងឆ្វេង) បានជួបធ្វើការជាមួយរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga  (រូបថត៖ VOV)

  បន្តកម្មវិធីនៃដំណើរទស្សនកិច្ចការងារនៅជប៉ុន នាថ្ងៃទី៦ ខែសីហា គណៈ ប្រតិភូខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមដឹកនាំដោយរដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលលោក Mai Tien Dung បានជួបធ្វើការជាមួយរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Toshiko Abe។

        រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាន សម្ដែងនូវក្ដីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរដោយឈរលើការជឿទុកចិត្តគ្នាខ្ពស់ខាងនយោបាយ ក៏ដូចជាការជួបប្រាស្រ័យរវាង ប្រជាជនជាមួយប្រជាជនកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាផងដែរ។

        រដ្ឋមន្រ្តីលោក Mai Tien Dung បានជម្រាបថា គោលដៅនៃដំណើរទស្សន កិច្ចលើកនេះគឺអនុវត្តលទ្ធផលនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្រ្តីនៃប្រទេស ទាំងពីរកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ និងការដែលវៀតណាមគាំទ្រចំពោះ ការអនុវត្តសេចក្ដីថ្លែងការណ៍ទីក្រុងអូសាកាស្ដីពីដំណើរការសេដ្ឋកិច្ចឌីជីថលក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G20 នៅជប៉ុនកាលពីចុងខែមិថុនាកន្លងទៅផងដែរ។ គណៈប្រតិភូខុទ្ទកាល័យរដ្ឋាភិបាលមានគោលបំណងចង់ផ្លាស់ប្ដូរនិងស្វែងយល់ពីបទពិសោធន៍របស់ជប៉ុនក្នុងការកែទម្រង់រដ្ឋបាល កសាងរដ្ឋាភិបាលអេឡិចត្រូ និកឆ្ពោះទៅរករដ្ឋា ភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ផងដែរ។

        នៅក្នុងជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Toshiko Abe រដ្ឋមន្រ្តីលោក Mai Tien Dung បានស្នើអោយក្រសួងការបរទេសជប៉ុនសហការ យ៉ាងស្អិតរមួតជាមួយខាងវៀតណាមដើម្បីត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលខាងមុខ ព្រមទាំងបន្តជំរុញការតភ្ជាប់ គ្នាខាងសេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម វិនិយោគ កែ ទម្រង់រដ្ឋបាលនិងបណ្ដុះបណ្ដាលកម្មាភិបាលយុទ្ធសាស្ត្រ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ