ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមជាមួយអៀរឡង់មានបម្រែបម្រួលគួរឲ្យកត់សម្គាល់

ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមជាមួយអៀរឡង់មានបម្រែបម្រួលគួរឲ្យកត់សម្គាល់ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ទទួលស្វាគមន៍ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins ដែលមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

(VOVworld)-នាយប់ថ្ងៃទី៧វិច្ឆិកានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក
Tran Dai Quang និងលោកជំទាវបានអញ្ជើញជាអធិបតីពិធីជប់លៀងស្វាគមន៍ប្រធា
នាធិប តីអៀរឡង់ លោក Michael Daniel Higgins និងលោកជំទាវរួមទាំងគណៈប្រ
តិភូជាន់​ខ្ពស់ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត ណាម។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា៖ ទំ នាក់
ទំនងរវាងវៀតណាមនិងអៀរឡង់ដែលមានកម្រាស់២០ឆ្នាំមកហើយនោះ ត្រូវបាន
កសាងនិង អភិវឌ្ឍន៍លើមូលដ្ឋាននៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
ហើយទទួលបាន សមិទ្ធិសំខាន់ៗលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ
និងបណ្តុះបណ្តាល។ លោក Tran Dai Quang បានជឿជាក់ថា ទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងអៀរឡង់ នឹងមាន
បម្រែបម្រួលសកម្មនាពេលខាង​មុខ ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា ដំណើរទស្សន
កិច្ចវៀតណាមលើកនេះរបស់ប្រធានា ធិបតីអៀរឡង់នឹងបើកចេញទំព័រថ្មីសម្រាប់
កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

        រីឯខ្លួនវិញ ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins បានចាត់ទុក
ថា អៀរឡង់និងវៀតណាមចាំបាច់គាំទ្រគ្នាទៅវិញទៅមកក្នុងការកំណត់កំណាត់និង
ពង្រឹងមាគ៌ាអភិវឌ្ឍន៍និងនាំគ្នាឆ្ពោះទៅអនាគតនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ