ទំនាក់ទំនងរវាងរុស្ស៊ី - ចិនគប្បីបង្កើនថែមទៀត

(VOVWORLD) - ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសរុស្ស៊ីលោក  Zhang HanHui បានវាយតម្លៃថាទំនាក់ទំនងរុស្ស៊ី - ចិនជា«ទំនាក់ទំនងចីរភាពបំផុតនៅលើពិភពលោក»ហើយលោកក៏បានអះអាងថាទីក្រុងប៉េកាំងមានបំណងពង្រឹងទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូនាពេលអនាគតផងដែរ។
ទំនាក់ទំនងរវាងរុស្ស៊ី - ចិនគប្បីបង្កើនថែមទៀត - ảnh 1 ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសរុស្ស៊ីលោក  Zhang HanHui (រូបថត៖ baotintuc.vn)

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១៤ សីហា លោក Zhang HanHui បានមានប្រសាសន៍ថា ប្រទេសចិនបានប្តេជ្ញាចិត្តបង្កើនកម្រិតនៃទំនាក់ទំនងរវាងរុស្ស៊ី និងចិន។ អ្នកការទូតចិនរូបនេះក៏បានសង្កត់ធ្ងន់ថា អ្វីៗដែលសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយឈរលើមូលដ្ឋានទាំងនោះ រុស្ស៊ីនិងចិនគប្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតផងដែរ។ លោកបានបន្តទៀតថា ទំនាក់ទំនងរុស្ស៊ី - ចិនគឺជាទំនាក់ទំនងដ៏ចីរភាពបំផុតនៅលើពិភពលោក និងជាទំនាក់ទំនងល្អបំផុតរវាងបណ្តាប្រទេសជិតខាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ