ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ

(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken ។
ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)

រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់បណ្ដាប្រទេស និងវៀតណាមក្នុងការទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី COVAX និងបណ្ដាប្រទេសដៃគូ។ រដ្ឋមន្រ្តីការបរទេស លោក Blinken បានអបអរសាទរចំពោះ វៀតណាម ដែលបានបំពេញតួនាទីប្រធានអាស៊ានឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។ លោកបានសន្យាបន្តគាំទ្រដល់វៀតណាម ក្នុងការបំពេញអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ ២០២១ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា  សហរដ្ឋអាមេរិកគោរពទំនាក់ទំនង និងគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិកផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃថាទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍ដ៏សកម្មលើគ្រប់វិស័យ ដោយផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក  ដែលមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីថែមទៀត ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការជំនះលើផលវិបាកនៃសង្គ្រាម លើកកម្ពស់សមត្ថភាពនាវាចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល និងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ