ទំនាក់ទំនងវៀតណាម-កម្ពុជា៖ ៥០ឆ្នាំផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា

(VOVWORLD) -រយៈពេល៥០ឆ្នាំកន្លងទៅទោះបីជាមិនវែងក្នុងទំនាក់ទំនងប្រវត្តិសាស្ត្រនៃប្រទេស ទាំងពីរក្តី ប៉ុន្តែជាដំណាក់កាលសំខាន់ពិសេសដែលបង្កើតភាពផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាង វៀតណាមនិងកម្ពុជា។ 
ទំនាក់ទំនងវៀតណាម-កម្ពុជា៖ ៥០ឆ្នាំផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញផ្តល់សម្ភាសន៍ស្តីពីទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត ((២៤មិថុនា១៩៦៧-២៤មិថុនា២០១៧)

បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ដោយពាក្យស្លោកនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរបន្ត ការអភិ វឌ្ឍន៍ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួម ចំណែកទៅក្នុងសន្តិភាពនិងស្ថិរភាពរបស់តំបន់។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ដូច្នេះក្នុងការឆ្លើយ សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួប លើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤មិថុនា ១៩៦៧-២៤មិថុនា២០១៧)និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧។ តាមឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ថា៖

        “វៀតណាមនិងកម្ពុជា មិនត្រឹមតែអភិវឌ្ឍន៍ទំនាក់ទំនងក្នុងដំណាក់កាល ដែលប្រទេសទាំងពីរសុទ្ធតែតស៊ូដណ្តើមឯករាជ្យនិងការពារឯករាជ្យប៉ុណ្ណោះទេ ថែមទាំង អភិវឌ្ឍន៍លើគ្រប់វិស័យនាបច្ចុប្បន្នទៀតផង។ វៀតណាមក្នុងនាមជាប្រទេសជិតខាង របស់កម្ពុជា ដូច្នេះ វៀតណាមមានបំណងចង់ឲ្យកម្ពុជាអភិវឌ្ឍន៍ សម្បូររុងរឿងប្រកប ដោយសន្តិភាព ជាពិសេសបង្កើតទំនាក់ទំនងមិត្តភាពលើគ្រប់ជ្រុងជ្រោយជាមួយ វៀតណាម ដោយសារទំនាក់ទំនងនោះ នឹងបម្រើផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកទៅក្នុងសន្តិ ភាព ស្ថិរភាពក្នុងតំបន់ទៀតផង”។

        ក្នុងឱកាសនេះដែរ អញ្ជើញឆ្លើយសំភាសន៍អ្នកយកព័ត៌មានវៀតណាមប្រចាំ នៅកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានលើក ច្បាស់ថា៖

        “សហគ្រាសនៃប្រទេសទាំងពីរ គប្បីជម្រុញរាល់សកម្មភាព marketing ផ្សព្វ ផ្សាយយ៉ាងទូលាយអំពីទំនិញនិងសេវាកម្មរបស់គ្នាទៅវិញទៅមក។ ជម្រុញខ្លាំង សកម្មភាពពន្លឿនពាណិជ្ជកម្ម។ រៀបចំផែនការនិងអនុវត្តរាល់កិច្ចព្រមព្រៀងនិង គោលគំនិតសមសម្របដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពធ្វើអាជីវកម្មរបស់សហគមន៍សហគ្រាសនៃប្រទេសទាំងពីរ។ ជាពិសេស រៀបចំកិច្ចចរចារ និងឈានដល់ចុះហត្ថលេខាយ៉ាងឆាប់ៗនូវសន្ធិសញ្ញាថ្មីជំនួសឲ្យសន្ធិសញ្ញាស្តីពីការ ផ្លាស់ប្តូរទំនិញនិងសេវាពាណិជ្ជកម្មព្រំដែន ដែលប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីឆ្នាំ២០០១នោះ នឹងរួមចំណែកជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ”។

        ក្នុងឱកាសនេះដែរ កាសែតរស្មីកម្ពុជា នាព្រឹកថ្ងៃទី២៤មិថុនា បានចុះ ផ្សាយលើទំព័រទី១នូវអត្ថបទសម្ភាសន៍ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ