“ទំនាក់ទំនងអាមេរិកនិងចិនត្រូវស្មោះត្រង់”


“ទំនាក់ទំនងអាមេរិកនិងចិនត្រូវស្មោះត្រង់” - ảnh 1
“ទំនាក់ទំនងអាមេរិកនិងចិនត្រូវស្មោះត្រង់” (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ មិថុនា អាមេរិកនិងចិនបានចាប់ផ្តើមការសន្ទនា យុទ្ធសាស្ត្រនិងសេដ្ឋកិច្ច (S&ED) លើកទី ៧ នៅរដ្ឋធានីវ៉ាស៊ីនតោនដោយកិច្ច​សន្យាបង្កើនកិច្ចសហប្រតិបត្តិការក្នុងពេលទទួលស្គាល់ប្រទេសទាំង ២ នៅមាន ការខ្វែងគំនិតក្នុងបញ្ហាជាច្រើន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Jacob Lew បានធ្វើសហអធិបតីការ
សន្ទនារួមជាមួយសមាជិករដ្ឋាភិបាលចិន លោក Yang Jiechi និងឧបនាយក
រដ្ឋមន្ត្រីចិន លោក Wang Yang។ ថ្លែងមតិនៅការសន្ទនា អនុប្រធានាធិបតី
អាមេរិក លោក Joe Biden បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំង ២ ត្រូវស្មោះត្រង់ក្នុង ទំនាក់ទំនងនាអនាគត។ លោក Biden បានព្រមានថា៖ ប្រទេសទាំងអស់សុទ្ធតែ មានការទទួលខុសត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ សហប្រតិបត្តិការដើម្បីរក្សា សន្តិភាពនៅបណ្ដាខ្សែផ្លូវលើសមុទ្រសំរាប់ពាណិជ្ជកម្ម។ លោក Biden បានលើក
ច្បាស់ថា៖ ប្រទេសណាដែលប្រើប្រាស់អាវុធនិងអំពើហឹង្សារក្នុងដំណោះស្រាយ ជំលោះនឹងត្រឹមតែនាំមកនូវអស្ថិរភាពប៉ុណ្ណោះ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang បានទទួលស្គាល់ថា៖ ខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោកមិនអាចឯកភាពជាមួយគ្នាលើគ្រប់វិស័យ
ហើយចាត់ទុកថា៖ ការសន្ទនាគឺជាវិធានការអាទិភាពជួរមុខ។

ការសន្ទនា S&ED លើកទី ៧ ប្រមូលផ្តុំពិភាក្សាអំពីការសាកល្បងនិង ឱកាសសេដ្ឋកិច្ចដែលភាគីទាំង ២ កំពុងប្រឈមមុខ។ បញ្ហានៅសមុទ្រខាងកើត រួមជាមួយបញ្ហាបំរ៉ែបំរួលអាកាសធាតុ កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់និងសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជាដើម គឺជាបណ្ដាបញ្ហាដែលទទួលបានការ យកចិត្តទុកដាក់ជាពិសេសក្នុងរបៀបវារៈលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ