ទីបង្អែកយ៉ាងរឹងមាំសម្រាប់អ្នកនេសាទលើសមុទ្រ Truong Sa

(VOVWORLD) - តាំងពីយូរណាស់មកហើយ តំបន់កោះសមុទ្រ Truong Sa តែងតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងអ្នកនេសាទរាប់ពាន់នាក់តាមឆ្នេរសមុទ្រភាគកណ្តាលវៀតណាម។
ទីបង្អែកយ៉ាងរឹងមាំសម្រាប់អ្នកនេសាទលើសមុទ្រ Truong Sa - ảnh 1

ផ្លូវទឹកដែលជាសន្ទះសម្រាប់បិទបើកជាកន្លែងចុះចតរបស់ទូកនេសាទពេលមានខ្យល់ព្យុះ

ស្រុកកោះ Truong Sa មានផ្លូវទឹកដែលមានសន្ទះបិទបើកមួយចំនួន ដែលមានទីតាំងនៅកោះ Da Tay, Toc Tan, កោះ Song Tu និង Sinh Ton ដើម្បីឱ្យទូកនេសាទអាចជៀសផុតពីព្យុះនិងទទួលបានទឹកសាប។ កន្លែងទាំងនេះក៏ជាទីតាំងដើម្បីជួយទូកនេសាទនិងអ្នកនេសាទនៅពេលណាដែលពួកគេជួបឧប្បត្តិហេតុនៅសមុទ្រ។

វរសេនីយ៍ឯកបំរុង Nguyen Duc Do មេបញ្ជាការរងនៃកងពលតូចលេខ ១៤៦ បញ្ជាការតំបន់ ៤ នៃកងទ័ពជើងទឹក បានអោយដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទូកនេសាទរបស់អ្នកនេសាទនៅលើតំបន់សមុទ្រ Truong Sa កាន់តែកើនឡើង មានន័យថា ការងារស្វែងរកនិងជួយសង្គ្រោះនៅឯសមុទ្របានក្លាយជាភារកិច្ចចាំបាច់បន្ទាន់មួយដែរ។

“ភារកិច្ចជួយសង្គ្រោះគឺជាភារកិច្ចនយោបាយដ៏សំខាន់បំផុតមួយ ដើម្បីផ្តល់កម្លាំងចិត្តជូនដល់អ្នកនេសាទ និងកម្មាភិបាល ក៏ដូចយុទ្ធជន ដែលកំពុងការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនៃកោះសមុទ្ររបស់មាតុប្រ ទេស។ ប្រសិនបើក្នុងអំឡុងពេលដំណើរការនេសាទជួបគ្រោះថ្នាក់ អ្នកនេសាទត្រូវបានកោះនានានៅលើសមុទ្រទទួលនិងរៀបចំកន្លែងស្នាក់នៅឱ្យបានទាន់ពេលវេលា ផ្តល់ជូនអ្នកនេសាទនូវសម្ភារៈ ម្ហូបអាហារ ក៏ដូចជាផ្តល់ថ្នាំដោយឥតគិតថ្លៃដល់អ្នកនេសាសម្រាប់ការនេសាទលើសមុទ្ររយៈពេលយូរថ្ងៃផងដែរ”។ នេះបើយោងតាមការសំណេះសំណាលរបស់វរសេនីយ៍ឯកបំរុង Nguyen Duc Do៕

ប្រតិកម្មទៅវិញ

ផ្សេងៗ