ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា Aung San Suu Kyi បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាល្ងាចថ្ងៃទី២០ខែមេសា ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និង គណៈប្រតិភូជាន់ខ្ពស់អមដំណើរបានបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ខែមេសា តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា Aung San Suu Kyi បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc  ជួបសម្តែងការគួរសមអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត លោក Nguyen Phu Trong និងជួបសវនការជាមួយប្រធានរដ្ឋសភា លោក ស្រី Nguyen Thi Kim Ngan។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀត ណាម-មីយ៉ាន់ម៉ាផងដែរ។

        តាមរយៈជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាព បង្កើនថែមទៀតកិច្ចសហ ប្រតិបត្តិការនយោបាយការទូត តាមរយៈជម្រុញដំណើរទស្សនកិច្ចនានា ការជួបប្រា ស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ លើកា ណាល់បក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា ជួបប្រា ស្រ័យប្រជាជននិងជម្រុញឲ្យរៀបចំកិច្ចប្រជុំលើកទី៩គណៈកម្មាធិការចម្រុះវៀតណាម -មីយ៉ាន់ ម៉ា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរនឹងអនុម័តយ៉ាងឆាប់ៗ កម្មវិធីសកម្មភាព សំដៅអនុវត្តទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ាដំណាក់កាល២០១៨-២០២៣ ធ្វើជាមូល ដ្ឋានសម្រាប់អនុវត្តន៍ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពរាល់វិស័យ សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។       

ភាគីទាំងពីរបានសន្យាធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងបានអះអាងថានឹងបង្កើនកិច្ច សហប្រតិបត្តិការ ស្វែងរកមធ្យោបាយថ្មីៗដើម្បីសម្រេចគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចាប់ពី១ពាន់ លានដុល្លារអាមេរិកឡើងទៅ។

        វៀតណាមនិងមីយ៉ាន់ម៉ាបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើបណ្តា វេទិកាតំបន់និងអន្តរជាតិ ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីកសាងសហគមន៍អាស៊ាន ប្រកបដោយជោគជ័យ ដែលដើរតួនាទីជាមជ្ឈមណ្ឌលនៅក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់។ ពង្រឹងកិច្ច សហប្រតិបត្តិការក្នុងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពនិងប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានសន្យា គាំទ្រការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួលបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) មានសុពលភាពនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ