ទេពកោសល្យវ័យក្មេងឆ្នើមចំនួន ១០ រូប ទទួលពានរង្វាន់ Golden Globe Awards ឆ្នាំ ២០២០

(VOVWORLD) - ពានរង្វាន់  Golden Globe Awards គឺជាពានរង្វាន់ដែលមានកិត្យានុភាពក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សម្រាប់បុគ្គលឆ្នើមដែលមានអាយុមិនលើសពី ៣៥ ឆ្នាំ ។
ទេពកោសល្យវ័យក្មេងឆ្នើមចំនួន ១០ រូប ទទួលពានរង្វាន់  Golden Globe Awards ឆ្នាំ ២០២០ - ảnh 1 តំណាងយុវជនឆ្នើមវ័យក្មេងនៅក្នុងពិធី

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតទេពកោសល្យយុវជនវៀតណាមលើកទី ៣ នាយប់ថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំកម្មវិធីស្តីពី “សេចក្តីប្រាថ្នាវៀតណាម” និងប្រគល់ពានរង្វាន់  Golden Globe Awards និងពានរង្វាន់និស្សិតស្រីឆ្នើមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ ២០២០។

ពានរង្វាន់  Golden Globe Awards គឺជាពានរង្វាន់ដែលមានកិត្យានុភាពក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សម្រាប់បុគ្គលឆ្នើមដែលមានអាយុមិនលើសពី ៣៥ ឆ្នាំ ដោយមជ្ឈឹមសម្ព័ន្ធយុវជនរួមសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកតំកើងទេពកោសល្យវ័យក្មេងឆ្នើម លើវិស័យចំនួន ៥ រួមមាន បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រនិងឱសថ បច្ចេកវិទ្យាជីវសាស្ត្រ បច្ចេកវិទ្យាបរិស្ថាន និងបច្ចេកវិទ្យាសំភារៈថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ