ទីភ្នាក់ងារសារព័ត៌មាន CNN ៖ ជីវភាពរស់នៅបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃនៅវៀតណាម

(VOVWORLD) - អត្ថបទរបស់អ្នកនិពន្ធ Katie Lockhart បានពិពណ៌នាអំពីជីវភាពរស់នៅវៀតណាម ក្រោយរយៈពេលនៃការរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត COVID-19 ក៏ដូចជាវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រកប ដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាលវៀតណាមផងដែរ។ 
ទីភ្នាក់ងារសារព័ត៌មាន CNN ៖ ជីវភាពរស់នៅបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃនៅវៀតណាម - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)

នាថ្ងៃទី ១៥ ខែឧសភា ក្នុងកម្មនាទីទេសចរណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNN (អាមេរិក) បានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Katie Lockhart ដែលជាអ្នកទេសចរម្នាក់មកលេងកម្សាន្តនៅប្រទេសវៀតណាមកាលពីខែមករាកន្លងមក បានពិពណ៌នាអំពីជីវភាពរស់នៅវៀតណាម ក្រោយរយៈពេលនៃការរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត COVID-19 ក៏ដូចជាវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រកបដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាល វៀតណាមផងដែរ។

យោងតាមអត្ថបទនេះក្រោយរយៈពេលមួយសប្តាហ៍នៃការមិនកត់ត្រាករណីឆ្លងជំងឺឆ្លងបន្ថែមទៀតរដ្ឋាភិបាល វៀតណាមបានដកចេញនូវវិធានការរក្សាគម្លាតសង្គម ដើម្បីអនុញ្ញាតឱ្យបើកហាងនានាឡើងវិញចាប់ពីថ្ងៃទី ២៣ ខែមេសា។ ជីវភាពរស់នៅបានចាប់ផ្តើមឡើងវិញនូវប្រក្រតីភាពជាប្រចាំថ្ងៃនិងមានវិថីជាច្រើនក៏មានភាពអ៊ូរអរឡើងវិញដែរ ហើយនេះគឺជាសញ្ញាល្អដែលប្រទេសវៀតណាមត្រៀមខ្លួនបើកប្រទេសឡើងវិញតាមផែនដូចបានគ្រោងទុក។

អ្នកនិពន្ធ Katie Lockhart ក៏បន្ថែមទៀតថា រដ្ឋាភិបាលវៀតណាមបានអនុវត្តគំរូប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរួមមានវិធានការដាក់នៅដាច់ដោយឡែកក្នុងសហគមន៍ប្រជាជនដែលមានហានិភ័យនៃការឆ្លងជំងឺដើម្បីតាមដានករណីនៃការប៉ះពាល់ជាមួយករណីឆ្លងជំងឺ ព្រមទាំងដាក់នៅដាច់ដោយឡែកករណីចូលមកវៀតណាមទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ