ទួរគី និងរុស្ស៊ីរួមគ្នាត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់​Nagorno-Karabakh

(VOVWORLD) - ខុទ្ទកាល័យរបស់ប្រធានាធិបតីទួរគីលោក Erdogan បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីផែនការបង្កើតមជ្ឈមណ្ឌល រក្សាសន្តិភាពរួមគ្នា។
ទួរគី និងរុស្ស៊ីរួមគ្នាត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់​Nagorno-Karabakh - ảnh 1 តំបន់ជម្លោះឲ Nagorno-Karabakh នៅថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០២០  (រូបថត៖ AFP / VNA)

នាថ្ងៃទី ១០ ខែវិច្ឆិកា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថា ប្រទេសនេះនិងរុស្ស៊ីនឹងរួមគ្នាធ្វើការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលទើបសម្រេចបានរវាងអាមេនី និងអាស៊ែបៃហ្សង់នៅតំបន់ Nagorno-Karabakh ។ ខុទ្ទកាល័យរបស់ប្រធានាធិបតីទួរគីលោក Erdogan បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីផែនការបង្កើតមជ្ឈមណ្ឌល រក្សាសន្តិភាពរួមគ្នាដើម្បីឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ Nagorno-Karabakh។ មជ្ឈមណ្ឌលរក្សាសន្តិភាពនឹងដាក់នៅទីតាំងដែលកំណត់ដោយភាគីអាស៊ែបៃហ្សង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ