ទួរគីចាប់ខ្លួនមុខសញ្ញាសង្ស័យជាភេរវករចំនួន ៤៨ នាក់

(VOVWORLD) -នាថ្ងៃទី ១០ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដុលរបស់ទួរគីបានជូនដំណឹងថា កងកម្លាំងប្រឆាំងភេរវកម្មនៅទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ាបានចាប់ខ្លួនមុខសញ្ញាចំនួន ៤៨ នាក់ ដែលត្រូវបានចាត់ទុ ជាសមាជិករបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដោយសង្ស័យថាបានរៀបចំផែនការអនុវត្តន៍ការវាយប្រហារភេរវកម្ម។
ទួរគីចាប់ខ្លួនមុខសញ្ញាសង្ស័យជាភេរវករចំនួន ៤៨ នាក់ - ảnh 1ទួរគីចាប់ខ្លួនមុខសញ្ញាសង្ស័យជាភេរវករចំនួន ៤៨ នាក់ 

នាថ្ងៃទី ១០ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអាណាដុលរបស់ទួរគីបានជូនដំណឹងថា កងកម្លាំងប្រឆាំងភេរវកម្មនៅទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ាបានចាប់ខ្លួនមុខសញ្ញាចំនួន ៤៨ នាក់ ដែលត្រូវបានចាត់ទុ ជាសមាជិករបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដោយសង្ស័យថាបានរៀបចំផែនការអនុវត្តន៍ការវាយប្រហារភេរវកម្ម។ យោងតាមទីភ្នាក់ងារព័ត៌មានពោលខាងលើ ជនប្រទេសចំនួន ៣១ នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ប្រឆាំងភេរវកម្មនៅអ៊ីស្តង់ប៊ុល ហើយមុខសញ្ញាផ្សេងៗទៀតត្រូវបានចាប់ខ្លួននៅអង់ការ៉ា។ មុខសញ្ញាទាំងនេះ ត្រូវបានចោទថាមានឧបាយកលវាយប្រហារភេរវកម្ម។ មុននោះ រដ្ឋមន្រ្តីយុត្តិធម៌ ទួរគីលោក Abdulhamit Gul បានឲ្យដឹងថា៖ ប្រទេសនេះបានចាប់ចាប់ឃុំឃាំង និងកាត់ក្ដីមុខសញ្ញាចំនួន ១៣៥០ នាក់ ដែលត្រូវសង្ស័យជា ខ្មាន់កាំភ្លើងរបស់ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ