ទួរគីដាក់សម្ពាធដើម្បីរារាំងកំលាំងជន Kurd ចូលរួមយុទ្ធនាការរំដោះទីក្រុង Raqqa


ទួរគីដាក់សម្ពាធដើម្បីរារាំងកំលាំងជន Kurd ចូលរួមយុទ្ធនាការរំដោះទីក្រុង Raqqa - ảnh 1
ទួរគីដាក់សម្ពាធដើម្បីរារាំងកំលាំងជន Kurd ចូលរួមយុទ្ធនាការរំដោះទីក្រុង Raqqa (VNA)

(VOVworld) – នាថ្ងៃទី ៩ មិនា នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim បាន
ព្រមានថា៖ អាមេរិកមានគ្រោះអាសន្នបណ្តាលហានិភ័យទៅលើទំនាក់ទំនង
 រវាងប្រទេសនេះជាមួយទួរគី ប្រសិនបើ កំលាំងជន Kurd​ ចូលរួមការវាយប្រហារ
 ដណ្តើមមកវិញទីក្រុង Raqqa នៅស៊ីរីដែលជាទីកន្លែងត្រូវបានចាត់ទុកជាទីតាំង
 សំខាន់បំផុតរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ទួរគីនិងអាមេរិក សម្ព័ន្ធ
 មិត្តចំនួន ២ នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) កំពុងមានការ
ខ្វែង គំនិតយ៉ាងតឹងរឹងអំពីផែនការរំដោះទីក្រុង Raqqa ដែលអាមេរិកផ្តើមឡើង។
 ក្នុងនោះ Ankara​ ផ្តើមគំនិតថា៖ កងទ័ពប្រទេសនេះរួមជាមួយកងកំលាំងសម្ព័ន្ធ
 មិត្តរបស់ទួរគីនៅស៊ីរីនឹងចូលរួមក្នុងយុទ្ធនាការពោលខាងលើ។ នាយករដ្ឋមន្ត្រី
ទួរគី លោក   Binali Yildirim បានសង្កត់ធ្ងន់ថា៖ ទួរគីនឹងមិនចូលរួមយុទ្ធនាការ
ណាដែលមានវត្តមានរបស់កំលាំងជន Kurd​​ ទេនោះ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការ
បរទេសទួរគី លោក Mevlut Cavusoglu បានឲ្យដឹងថា៖ ប្រទេសនេះនឹងវាយប្រ
ហារទៅលើបណ្ដាអង្គភាពការពារប្រជាជនជាជន Kurd​​  នៅទីរួមស្រុក Manbij
ក្នុងករណី កំលាំងនេះមិនដកទ័ពចេញពីទីកន្លែងនេះទេនោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ