ទិវាបុណ្យមហាសាមគ្គីជាការបង្ហាញយ៉ាងរស់រវើកនៃមនោសញ្ចេតនាដ៏ស្និទ្ធស្នាលរវាងប្រជាជនវៀតណាមគ្រប់រូប

(VOVWORLD) - នេះជាឱកាសដើម្បីលើកតម្កើងរាល់តម្លៃវប្បធម៌ដ៏ល្អប្រសើរ លើកសរសើរ គ្រួសារវប្បធម៌ឆ្នើម ប្រគល់ផ្ទះមហាសាមគ្គី រៀបចំបាយមហាសាមគ្គី ព្រម ទាំងចលនាប្រជាជនចូលរួមកសាងជនបទថ្មីនិងនគរអារយ្យធម៌ផងដែរ។ 
ទិវាបុណ្យមហាសាមគ្គីជាការបង្ហាញយ៉ាងរស់រវើកនៃមនោសញ្ចេតនាដ៏ស្និទ្ធស្នាលរវាងប្រជាជនវៀតណាមគ្រប់រូប - ảnh 1ទិវាបុណ្យនេះជាការបង្ហាញដ៏រស់រវើកនៃមនោសញ្ចេតនាដ៏ស្និទ្ធស្នាលរវាងប្រជាជនវៀតណាមនៅតាមភូមិឃុំទូទាំងប្រទេស 

  ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅតាមទីប្រជុំជន ត្រូវបានរៀបចំ ឡើងក្នុងឱកាសរំលឹកខួបទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ ខែវិច្ឆិកា) ជាប្រចាំ ឆ្នាំ។ នេះជាឱកាសដើម្បីលើកតម្កើងរាល់តម្លៃវប្បធម៌ដ៏ល្អប្រសើរ លើកសរសើរ គ្រួសារវប្បធម៌ឆ្នើម ប្រគល់ផ្ទះមហាសាមគ្គី រៀបចំបាយមហាសាមគ្គី ព្រម ទាំងចលនាប្រជាជនចូលរួមកសាងជនបទថ្មីនិងនគរអារយ្យធម៌ផងដែរ។ ទិវាបុណ្យនេះជាការបង្ហាញដ៏រស់រវើកនៃមនោសញ្ចេតនាដ៏ស្និទ្ធស្នាលរវាងប្រជាជនវៀតណាមនៅតាមភូមិឃុំទូទាំងប្រទេស។

តាមលោក Ngo Sach Thuc អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមបានអោយដឹងថា ទិសស្លោករបស់រណសិរ្សនោះគឺឆ្ពោះទៅទី ប្រជុំជន យកទីប្រជុំជនធ្វើជាកន្លែងប្រមូលផ្ដុំនិងសាមគ្គីប្រជាជនជាមួយគ្នា ដើម្បី អនុវត្តមាគ៌ាស្វ័យគ្រប់គ្រង ពង្រីកប្រជាធិបតេយ្យ យកកម្លាំងរបស់ប្រជាជនដើម្បី ថែទាំជីវភាពរស់នៅរបស់ប្រជាជន។ លោកបានថ្លែងថា៖

“ទិវាបុណ្យមហាសាមគ្គីត្រូវបានរៀបចំឡើងសំដៅជួយអោយប្រជាជនគ្រប់រូបនៅទីប្រជុំជននោះ យល់ឃើញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍ ប្រទេសជាតិ ជាពិសេសគឺសាមគ្គីក្នុងការកសាងជនបទថ្មី នគរអារយ្យធម៌ ដោយ មានបទដ្ឋានគ្រប់ជ្រុងជ្រោយ មិនត្រឹមតែអភិវឌ្ឍខាងសេដ្ឋកិច្ចវប្បធម៌ ជួយ ឧបត្ថម្ភជនក្រីក្រ ជនមានស្ថានភាពរស់នៅលំបាកប៉ុណ្ណោះទេ ថែមទាំងកសាង ស្មារតីសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅផងដែរ”។

លោក Ngo Sach Thuc ក៏បានចាត់ទុកថា ទិវាបុណ្យមហាសាមគ្គីជាឱកាស ដើម្បីអោយថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតមកជិត ជាមួយប្រជាជនថែមទៀត ហើយផ្ទៀងស្ដាប់ការចែករំលែកពីរាល់ការលំបាក ការជំពាក់ ជំពិននៅមូលដ្ឋានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ