ទ្វីបអាស៊ីត្រូវបានព្យាករណ៍នឹងទទួលបានកំណើនសេដ្ឋកិច្ចជួរមុខលើពិភពលោក

(VOVWORLD) - ទ្វីបអាស៊ីកំពុងរក្សាល្បឿនកំណើនស្ថិរភាពដែលត្រូវបានព្យាករណ៍នឹងនាំ មុខគេពិភពលោកខាងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងកាលៈទេសៈការស្តារឡើងវិញនៃ បណ្ដាខឿនសេដ្ឋកិច្ចធំៗនៅយឺតយ៉ាវ។ 
ទ្វីបអាស៊ីត្រូវបានព្យាករណ៍នឹងទទួលបានកំណើនសេដ្ឋកិច្ចជួរមុខលើពិភពលោក  - ảnh 1 ទ្វីបអាស៊ីត្រូវបានព្យាករណ៍នឹងទទួលបានកំណើនសេដ្ឋកិច្ចជួរមុខលើពិភពលោក 

ទ្វីបអាស៊ីកំពុងរក្សាល្បឿនកំណើនស្ថិរភាពដែលត្រូវបានព្យាករណ៍នឹងនាំ មុខគេពិភពលោកខាងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងកាលៈទេសៈការស្តារឡើងវិញនៃ បណ្ដាខឿនសេដ្ឋកិច្ចធំៗនៅយឺតយ៉ាវ។ នេះជាការសនិ្នដ្ឋានក្នុងរបាយការណ៍ ក្រោមប្រធានបទ «របាយការណ៍ប្រចាំឆ្នាំស្តីពីសមត្ថភាពប្រមួតប្រជែងនៅទ្វីប អាស៊ីឆ្នាំ ២០១៨» ដែលត្រូវបានប្រកាសនៅសន្និសីទកាសែតក្នុងក្របខ័ណ្ឌ សន្និសីទប្រចាំឆ្នាំនៃវេទិកាទ្វីបអាស៊ី Boa នៅខេត្ត Hainnan ភាគខាងត្បូងចិន។ របាយការណ៍វាយតំលៃថាដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចទ្វីបអាស៊ី ទទួលបានការរីកចម្រើនយ៉ាងលឿន ហើយកិច្ចសហការអុនវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទីផ្សារអន្តរជាតិរួមរវាងបណ្ដាខឿនសេដ្ឋកិច្ចនឹងបន្តនាំមកនូវប្រៀបខ្លាំងអភិវឌ្ឍន៍ ក៏ដូចជា ធានាបណ្ដាខឿនសេដ្ឋកិច្ចទ្វីបអាស៊ីពាក់ព័ន្ធនានាទទួលឲ្យ បានស្ថិរភាពនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ