ទិវាម្ហូបអាហារវៀតណាមនៅទីកុ្រងឡាអេប្រទេសហូឡង់

(VOVWORLD) -នាថ្ងៃទី ៥ ខែកក្កដានៅទីក្រុងឡាអេ ប្រទេសហូឡង់បានប្រព្រឹត្តិទៅពិធីបើកទិវាម្ហូបអាហារវៀតណាម។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូត វៀតណាមប្រចាំនៅប្រទេសហូឡង់សហការជាមួយទស្សនាវដ្តី Diplomat ក្នុង រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៨ ដោយមាន ការចូលរួមពីចុងភៅវៀតណាមនិងហូឡង់។
ទិវាម្ហូបអាហារវៀតណាមនៅទីកុ្រងឡាអេប្រទេសហូឡង់ - ảnh 1 ទិវាម្ហូបអាហារវៀតណាមនៅទីកុ្រងឡាអេប្រទេសហូឡង់

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោកស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ថាទិវាម្ហូបអាហារវៀតណាមគឺជាទិវាបុណ្យវប្បធម៌វៀតណាមសម្រាប់មិត្តភក្តិហូឡង់និងអន្តរជាតិ។ នេះជាសកម្មភាពពិសេសនៅក្នុងព្រឹត្តិ ការណ៍រំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូតវៀតណាម - ហូឡង់។

ក្នុងឱកាសនេះស្ថានទូតវៀតណាមក៏បានរៀបចំការកម្មវិធីផ្សព្វផ្សាយអំពីទំនិញនាំចេញនាំចូលរបស់វៀតណាម រួមទាំងសៀវភៅទស្សនវដ្តីផ្សព្វផ្សាយអំពីម្ហូប អាហារនិងទេសចរណ៍វៀតណាមដែលបោះពុម្ភដោយក្រសួងការបរទេស និង ក្រសួងវប្បធម៌និងកីឡានិងទេសចរណ៍វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ