ទិវាវប្បធម៌អាស៊ាននៅខេត្ត Vinh Phuc

(VOVWORLD) - នាថ្ងៃទី១សីហា គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានរៀបចំទិវាវប្បធម៌អាស៊ាន នៅខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម)។ 
ទិវាវប្បធម៌អាស៊ាននៅខេត្ត Vinh Phuc - ảnh 1ទិវាវប្បធម៌អាស៊ាននៅខេត្ត Vinh Phuc 

          នាថ្ងៃទី១សីហា គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានរៀបចំទិវាវប្បធម៌អាស៊ាន នៅខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម)។ នេះជាសកម្មភាពអបអរសាទរទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន។ ចូលរួមព្រឹត្តិការណ៍នេះមានតំណាងស្ថានទូតបណ្ដាប្រទេសអាស៊ាន ប្រចាំនៅវៀតណាម។ទិវាវប្បធម៌អាស៊ានលើកនេះបានប្រព្រឹត្តទៅសកម្មភាពពោពេញទៅដោយអត្ថន័យ ដូចជា៖ ជួបប្រាស្រ័យសិល្បះ រវាងបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន ការតាំងពិព័រណ៌ដោយប្រធានបទ៖ អាស៊ាន-សន្តិភាពនិងអភិវឌ្ឍន៍។ព្រឹត្តិការណ៍នេះជាឱកាសមួយដើម្បីប្រជាជនខេត្ត Vinh Phucនិងប្រជាជននៅខេត្តជំវិញនានា ស្វែងយល់និងយល់ដឹងបន្ថែមអំពីតំលៃវប្បធម៌ពិសេសដោយឡែក របស់បណ្ដាជនជាតិនៅអាស៊ាន។ គណៈចាត់តាំងក៏មានគោលបំណងថា៖ ព្រឹត្តិការណ៍នេះនឹងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការមិត្តភាព ផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌រវាងខេត្ត Vinh Phuc ជាមួយបណ្ដាប្រទេសអាស៊ាន រួមចំណែកកសាងសហគមន៍អាស៊ាន ប្រកបដោយសន្តិភាព សម្បូររុងរឿងនិងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ