ទិវាសៀវភៅវៀតណាមលើកទី៥បានប្រារព្ធនៅទីក្រុងហាណូយ

(VOVWORLD) -ទិវាសៀវភៅវៀតណាមលើកទី៥ បាន បើកនាព្រឹកថ្ងៃទី១៨ខែមេសានៅទីក្រុង ហាណូយ។

សៀវភៅជាង៥០ម៉ឺនក្បាល លើគ្រប់វិស័យដូចជា នយោបាយ ច្បាប់ សេដ្ឋ កិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំនិងអក្សរសាស្ត្រ ត្រូវបានតាំងបង្ហាញក្នុង ទិវាបុណ្យនេះដែលឆ្លើយតបទៅនឹងតម្រូវការរបស់មិត្តអ្នកអាន ។ អញ្ជើញថ្លែងមតិក្នុង ពិធី រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Truong Minh Tuan បានអះអាងថា៖

        “អស់រយៈពេល៤ឆ្នាំនៃការប្រារព្ធ ទិវាសៀវភៅវៀតណាមបានក្លាយទៅជាព្រឹត្តិការ ណ៍វប្បធម៌ ប្រកបលក្ខណៈស្រស់ស្អាតមួយដែលបានរីកសាយភាយក្នុងសហគមន៍ នាំមកនូវតម្លៃដ៏ធំធេងសម្រាប់សហគមន៍។ មិនត្រឹមតែលើកតម្កើងសៀវភៅ តម្លៃពុទ្ធិ ប៉ុណ្ណោះទេ ទិវាសៀវភៅវៀតណាមនិងព្រឹត្តិការណ៍ទាក់ទិននានា ថែមទាំងនាំមកអត្ថ ន័យមនុស្សសាស្ត្រាសម្រាប់ជួយឧបត្ថម្ភផ្គត់ផ្គង់សៀវភៅជូនជនរួមជាតិតំបន់ឆ្ងាយ ដាច់ស្រយាលទៀតផង។ ជាពិសេស រួមចំណែកផ្សព្វផ្សាយគំរូឆ្នើមក្នុងការរួម ចំណែកឧបត្ថម្ភសម្រាប់វប្បធម៌អានក្នុងសហគមន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ