ទិវាអន្តោប្រវេសន៍ពិភពលក៖ អ.ស.ប. អំពាវនាវសហប្រតិបត្តិការគ្រប់គ្រងរលកជនអន្តោប្រវេសន៍

(VOVWORLD) - ក្នុងឱកាសរំលឹកខួបទិវាអន្តោប្រវេសន៍ ថ្ងៃទី ១៨ ធ្នូ អ.ស.ប. បានអំពាវនាវឲ្យបណ្ដាប្រទេសសហប្រតិបត្តិការរួមគ្នាក្នុងការគ្រប់គ្រងរលកជនអន្តោ ប្រវេសន៍សំដៅធានាថា៖ ផលប្រយោជន៍ដែលទទួលបានពីសកម្មភាពគ្រប់គ្រងនេះត្រូវបាន បែងចែកព្រមៗគ្នាហើយសិទ្ធិមនុស្សនៃជនទាក់ទិននានាត្រូវបានការពារដូចរបៀបវារៈ អភិវឌ្ឍន៍
និរន្តរភាពឆ្នាំ ២០៣០។ 
ទិវាអន្តោប្រវេសន៍ពិភពលក៖ អ.ស.ប. អំពាវនាវសហប្រតិបត្តិការគ្រប់គ្រងរលកជនអន្តោប្រវេសន៍ - ảnh 1 ទិវាអន្តោប្រវេសន៍ពិភពលក៖ អ.ស.ប. អំពាវនាវសហប្រតិបត្តិការគ្រប់គ្រងរលកជនអន្តោប្រវេសន៍

(VOVworld) – ក្នុងឱកាសរំលឹកខួបទិវាអន្តោប្រវេសន៍ ថ្ងៃទី ១៨ ធ្នូ អ.ស.ប. បានអំពាវនាវឲ្យបណ្ដាប្រទេសសហប្រតិបត្តិការរួមគ្នាក្នុងការគ្រប់គ្រងរលកជនអន្តោ ប្រវេសន៍សំដៅធានាថា៖ ផលប្រយោជន៍ដែលទទួលបានពីសកម្មភាពគ្រប់គ្រងនេះត្រូវបាន បែងចែកព្រមៗគ្នា ហើយសិទ្ធិមនុស្សនៃជនទាក់ទិននានាត្រូវបានការពារដូចរបៀបវារៈ អភិវឌ្ឍន៍និរន្តរភាពឆ្នាំ ២០៣០។ ថ្លែងមតិក្នុងឱកាសនេះ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ មានភស្តុតាងសឲ្យឃើញថា៖ ជនចំណាកស្រុកនាំមក នូវផលប្រយោជន៍ខាងសេដ្ឋកិច្ចសង្គមនិងវប្បធម៌សំរាប់សង្គមទាំងឡាយលើពិភពលោក។ ប៉ុន្តែ កាយវិការអមិត្តជាមួយជនអន្តោប្រវេសន៍កាន់តែរីករាលដាលលើពិភពលោកទាំងមូល។ ដូច្នេះលោកចាត់ទុកថា៖សាមគ្គីភាពជាមួយជនអន្តោប្រវេសន៍ជាភាពចាំបាច់ជាងពេលណាទាំងអស់។ រីឯខ្លួនវិញ អគ្គនាយកអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) លោក William Lacy Swing បាននាំចេញសេចក្តីអំពាវនាវអំពីអន្តោប្រវេសន៍សុវត្ថភាពក្នុងពិភពលោកដែលកំពុង មានបំរ៉ែបំរួលជាច្រើន ហើយនេះក៏ជាប្រធានបទនៃទិវាអន្តោប្រវេសន៍ពិភពលោកឆ្នាំ ២០១៧ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ