ទេសចរណ៍បៃតង - និន្នាការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នាំមកនូវ​ផល​ប្រយោជន៍​សម្រាប់ប្រទេសជាតិ

(VOVWORLD) -អង្គការទេសចរណ៍ពិភពលោក (UNWTO) បានព្យាករណ៍ថា នាឆ្នាំ២០៣០ ភ្ញៀវទេសចរចំនួន ១,៨ ពាន់លាននាក់នឹងទៅទេសចរណ៍នៅទូទាំងពិភពលោក។ អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលមានល្បឿនកំណើនខ្ពស់បំផុត ក្នុងនោះវៀតណាមនឹងបន្តជាគោលដៅទាក់ទាញភ្ញៀវទេសចរក្នុងរយៈពេលខាងមុខ។
ទេសចរណ៍បៃតង - និន្នាការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នាំមកនូវ​ផល​ប្រយោជន៍​សម្រាប់ប្រទេសជាតិ - ảnh 1វេទិកាទេសរចរណ៍បៃតង 

នាថ្ងៃទី ២៧ ខែមិនា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃ ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម VITM 2019 នោះ សម្ព័ន្ធសមាគមទេសរចណ៍វៀតណាមបានរៀបចំវេទិកាទេសរចរណ៍បៃតង។ នេះគឺជាសកម្មភាពបើកឆាកសម្រាប់ព្រឹត្តិការណ៍នានា នៃពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ២០១៩។

អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Le Quang Tung បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទេសចរណ៍សកលមានការរីកចម្រើនជាបន្ទបន្ទាប់ ហើយក្លាយទៅជាផ្នែកសេដ្ឋកិច្ចជួរមុខអំពីចំណូលរូបិយប័ណ្ណបរទេស តម្លៃនាំចេញ និងការងារធ្វើ។ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានព្យាករណ៍ថា នាឆ្នាំ២០៣០ ភ្ញៀវទេសចរចំនួន ១,៨ ពាន់លាននាក់នឹងទៅទេសចរណ៍នៅទូទាំងពិភពលោក។ អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលមានល្បឿនកំណើនខ្ពស់បំផុត ក្នុងនោះវៀតណាមនឹងបន្តជាគោលដៅទាក់ទាញភ្ញៀវទេសចរក្នុងរយៈពេលខាងមុខ។

លោកអនុរដ្ឋមន្ត្រី Le Quang Tung បានលើកច្បាស់ថា៖ ទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចទូទៅ ចាំចាច់ត្រូវប្រើប្រាស់ប្រភពធនធាន ធម្មជាតិ វប្បធម៌ និងកម្លាំងជាច្រើន ដើម្បីអភិវឌ្ឍន៍ ។ ហេតុដូច្នេះហើយ ការអភិវឌ្ឍទេសចរណ៍បៃតងបានក្លាយទៅជានិន្នការដែលត្រូវបានប្រទេសជាច្រើននៅលើពិភពលោកជ្រើសរើស ។ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏តែងតែយកចិត្តទុកដាក់ដល់ផលិតផលទេសចរណ៍បៃតងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ