ធានាការបង់និងទទួលការធានារ៉ាប់រងសង្គមសម្រាប់ពលករចំណាកស្រុក

(VOVWORLD) - នាព្រឹថ្ងៃទី២០ខែសីហា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម បានធ្វើជាអធិបតីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា ថៃនិងវៀតណាមលើកទី ៤ (CLMTV) ជាមួយនឹងប្រធានបទ "សន្តិសុខសង្គម៖  ការភ្ជាប់គ្នានៃការធានារ៉ាប់រងសង្គមសម្រាប់ពលករចំណាកស្រុកនៅក្នុង CLMTV" ។

ចូលរួមក្នុងកិច្ចប្រជុំនេះ មានតំណាងមកពីក្រសួង ស្ថាប័ន វិទ្យាស្ថានស្រាវជ្រាវនិងភ្នាក់ងារពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រងសង្គមនៅវៀតណាម រួមទាំង តំណាងទទួលបន្ទុកវិស័យធានារ៉ាប់រងនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃ អង្គការពលកម្មអន្តរជាតិ (ILO) និងលេខាធិការដ្ឋានអាស៊ាន។

អញ្ជើញថ្លែងក្នុងពិធីបើក អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម លោក Doan Mau Diep បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលថៃដែលបានដាក់ចេញគំនិតផ្តួចផ្តើមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនិងថ្នាក់មន្ត្រីជាន់ខ្ពស់រវាងប្រ ទេសទាំង ៥ ។ ប្រការនេះជួយឱ្យប្រទេសទាំង ៥ រួមមាន កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃ - វៀតណាម ពង្រឹងថែមទៀតកិច្ចការគ្រប់គ្រងសម្រាប់ពលករចំណាកស្រុករវាងប្រទេសជាទូទៅនិងកម្មករនិយោជិតនៅតាមព្រំដែននៃប្រទេសទាំង ៥និយាយដោយឡែក ដែលរួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ។

នៅឯកិច្ចប្រជុំនោះ តំណាងចូលរួមត្រូវទទួលបានព័ត៌មានបច្ចុប្បន្នកម្មថ្មីបំផុត ស្តីពី ស្ថានភាពនៃពលករចំណាកស្រុកនៅក្នុងតំបន់ ការផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិពាក់ព័ន្ធនឹងសន្តិសុខសង្គម រួមទាំង រួមទាំងការធានារ៉ាប់រងសង្គមសម្រាប់ពលករចំណាកស្រុក។ អ្នកតំណាងមកពីប្រទេសទាំង៥បានចែករំលែកការធានារ៉ាប់រងសង្គមសម្រាប់ពលករចំណាកស្រុកនៅក្នុងប្រទេសនីមួយៗចំពោះមុខតម្រូវការបើកទូលាយវិសាលភាពនៃការធានារ៉ាប់រងសង្គមសម្រាប់មុខសញ្ញាទាំងអស់នេះ  រួមចំណែកធានាឲ្យជីវភាពរស់នៅរបស់ពួគគេកាន់តែប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ