ធនាគារStandard Chartered បន្តជួយឧបត្ថម្ភវៀតណាមលើបញ្ហាសេដ្ឋកិច្ច

ធនាគារStandard Chartered បន្តជួយឧបត្ថម្ភវៀតណាមលើបញ្ហាសេដ្ឋកិច្ច - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយលោក Nirukt Sapru អគ្គនាយកធនាគារ Standard Chartered វៀតណាមនិងជាអគ្គនាយកទទួលបន្ទុក៥ប្រទេសអាស៊ាននិងអាស៊ីខាង ត្បូង

(VOVworld)-នៅក្នុងជំនួបជាមួយលោក Nirukt Sapru អគ្គនាយកធនាគារ
 Standard Chartered វៀតណាមនិងជាអគ្គនាយកទទួលបន្ទុក៥ប្រទេសអាស៊ាន
និងអាស៊ីខាង ត្បូងនារសៀលថ្ងៃទី២២មិថុនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Vuong Dinh Hueបានស្នើរឲ្យធនាគារ Standard Chartered បន្តបង្កើន
ការជួយឧបត្ថម្ភសម្រាប់ស្ថាប័ននានារបស់រដ្ឋាភិបាលវៀតណាម ក្នុងដំណើរការ
ជួបធ្វើការជាមួយអង្គការ

លំដាប់អន្តរជាតិ រួមមានការចែករំលែកបទពិសោធន៍ និងនាំចេញសំណើរជាមួយ
 វៀតណាមក្នុងការលើកកំពស់ប្រសិទ្ធិភាពនៃទំនាក់ទំនងសហប្រតិបត្តិការ។​ទន្ទឹម
ជាមួយគ្នានោះ ផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័នវាយតម្លៃនូវការជឿទុកចិត្ត
ដើម្បីជួយឲ្យអង្គការក្តាប់បានគ្រប់ជ្រុងជ្រោយនិងបរានុម័តអំពីស្ថានភាពសេដ្ឋកិច្ច
សង្គមរបស់វៀតណាម តាមនោះ បង្កើនរូបភាពនិងឋានៈរបស់វៀតណាមលើឆាក
អន្តរជាតិនិយាយរួមនិងសហគមន៍វិនិ យោគិននិយាយដោយឡែក។ រីឯខ្លួនវិញ
លោក Nirukt Sapru បានអះអាងថា ធនាគារ Standard Chartered នឹងបន្តជួយវៀត
ណាម ក្នុងការធ្វើបច្ចុប្បន្នកម្មនិងចែករំលែកនូវការវាយតម្លៃអំពីទីផ្សារហិរញ្ញវត្ថុ
អន្តរជាតិ  អភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសនិងបញ្ហាម៉ាក្រូសេដ្ឋកិច្ចដទៃទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ