ធនាគារពិភពលោក (WB) ជួយប្រទេសបង់ក្លាដេសធ្វើទំនើបកម្មកម្មវិធីសំរាប់ ជួយឧបត្ថម្ភជនក្រីក្រ

(VOVWORLD) - នាថ្ងៃទី២៨ ខែតុលា រដ្ឋាភិបាលបង់ក្លាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញវត្ថុមានតម្លៃទឹកប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិកជាមួយធនាគារ ពិភពលោក (WB) ដើម្បីកែលំអកម្មវិធីសុខុមាលភាពសំរាប់ជនក្រីក្រប្រកបដោយ តម្លាភាពនិងប្រសិទ្ធភាពផងដែរ។
ធនាគារពិភពលោក (WB) ជួយប្រទេសបង់ក្លាដេសធ្វើទំនើបកម្មកម្មវិធីសំរាប់ ជួយឧបត្ថម្ភជនក្រីក្រ - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

តំណាងរដ្ឋាភិបាលបង់ក្លាដេសគឺជាជំនួយការរដ្ឋមន្រ្តីទំនាក់ទំនងសេដ្ឋកិច្ច លោក Mahmuda Begum និងតំណាង WB ជានាយកធនាគារពិភពលោកប្រចាំនៅបង់ក្លាដែស Bhutan និង Nepal បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះនៅរដ្ឋធានី Dhaka។

ធនាគារ WB  បានឲ្យដឹងថាគម្រោងធ្វើទំនើបកម្មក្នុងការរំដោះប្រាក់ទូទាត់សំរាប់ សុខុមាលភាពសង្គមនឹងជួយកម្មវិធីសុខុមាលភាពសង្គមធំៗចំនួន ៤ របស់ ប្រទេសបង់ក្លាដេសតាមរយៈការកែលំអនូវសមត្ថភាពកំណត់មុខសញ្ញាដែល ទទួលផលប្រយោជន៍ឲ្យបានត្រឹមត្រូវ ព្រមទាំងកែលម្អសមត្ថភាព នៃការគ្រប់ គ្រងកម្មវិធីនិងកញ្ចប់ទូទាត់ប្រាក់សំរាប់មុខសញ្ញាដែល ទទួលប្រយោជន៍ផងដែរ ។ គួរបញ្ជាក់ថា កម្មវិធីទាំងនេះបានទាក់ទិនទៅនឹងជនដែលក្រីក្របំផុតប្រមាណ ៦,៥ លាននាក់នៅប្រទេសបង់ក្លាដេស។ យោងតាមធនាគារពិភពលោកបានឱ្យ ដឹងថាក្នុងឆ្នាំ២០១៨ ប្រទេសបង់ក្លាដែសបានចំណាយទឹកប្រាក់ប្រមាណ ៥,៨ ពាន់លានដុល្លារអាមេរិកសំរាប់សកម្មភាពគាំពារសង្គមដែលស្មើនឹងប្រមាណ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់បង់ក្លាដែសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ