ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍ​វិស័យ​អប់​រំ​ឧត្តម​សិក្សា និងទីក្រុង

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ក្រុមប្រឹក្សាភិបាលធនាគារពិភពលោកបានអនុម័តលើកញ្ចប់ហិរញ្ញវត្ថុនយោបាយ ដែលមានតម្លៃ ៤២២ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពសម្រាប់មហាវិទ្យាល័យជាតិវៀតណាមចំនួន ៣ និងជួយឧបត្ថម្ភទីក្រុង Vinh Long បង្កើនសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍ​វិស័យ​អប់​រំ​ឧត្តម​សិក្សា និងទីក្រុង - ảnh 1 ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងទីក្រុង (រូបថត៖ VNU)

ក្នុងនោះ គម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យវៀតណាម ត្រូវបានជួយឧបត្ថម្ភកញ្ចប់ឥណទាន ដែលមានទឹកប្រាក់ចំនួន ២៩៥ លានដុល្លារអាមេរិក នឹងចូលរួមចំណែកលើកកម្ពស់សមត្ថភាពបង្រៀននិងស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិហាណូយនិងសាកលវិទ្យាល័យ Da Nang។

ទន្ទឹមនឹងនោះគម្រោងអភិវឌ្ឍន៍ទីក្រុង និងលើកកម្ពស់សមត្ថភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ Vinh Long ដែលមានកញ្ចប់ឥណទានចំនួន ១២៧ លានដុល្លារអាមេរិក នឹងចូលរួមចំណែកក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធទឹកនិងផ្លូវគមនាគមន៍នៅទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ