ធនាគារពិភពលោកវាយតម្លៃវិជ្ជមានចំពោះយថាទស្សន៍សេដ្ឋកិច្ចរយៈមធ្យមរបស់វៀតណាម

(VOVWORLD) -យថាទស្សន៍សេដ្ឋកិច្ចរយៈមធ្យមរបស់ វៀតណាមនៅទទួលបានការវាយតម្លៃ វិជ្ជមាន។ 
ធនាគារពិភពលោកវាយតម្លៃវិជ្ជមានចំពោះយថាទស្សន៍សេដ្ឋកិច្ចរយៈមធ្យមរបស់វៀតណាម - ảnh 1លោក Sebastian Eckardt នាយកជាតិស្តីទី នៃធនាគារពិភពលោកប្រចាំនៅវៀតណាម បង្ហាញរបាយការណ៍ក្នុងពិធី (រូបថតៈ Trần Việt - TTXVN)

តាមការព្យាករណ៍ ក្នុងឆ្នាំ២០១៧នេះ ផលិតផលសរុបក្នុងស្រុកនឹងកើន ឡើង ៦,៣% ហើយគ្រោងនឹងត្រូវបានកែលំអឡើងកម្រិត ៦,៤% ក្នុងបណ្តាឆ្នាំ ២០១៨- ២០១៩ រួមទាំងម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។ នេះជាការវាយតម្លៃដែលបាន ធនាគារពិភពលោក WB លើកឡើងនៅក្នុងសន្និសីទកាសែត ប្រកាសរបាយការណ៍ ធ្វើបច្ចុប្បន្នកម្មស្ថានភាពសេដ្ឋកិច្ចនៅវៀតណាមឆ្នាំ២០១៧នាថ្ងៃទី១៣កក្កដានៅទី ក្រុងហាណូយ។ របាយការណ៍នេះបានពិនិត្យថា ខឿនសេដ្ឋកិច្ចវៀតណាម នៅរក្សា បានកំណើនជាសារវ័ន្ត។ WB វាយតម្លៃថា ផលិតផលកសិកម្មត្រូវបានងើបឡើងវិញ ផ្នែកកែច្នៃទំនិញនាំចេញបបន្តបានកែលំអ។ នៅក្នុងសន្និសីទកាសែតនេះ លោក Sebastian Eckardt នាយកជាតិស្តីទី នៃធនាគារពិភពលោកប្រចាំនៅវៀតណាម បានចាត់ទុកថា ដោយបម្រែបម្រួលយ៉ាងស្មុគ្រស្មាញលើពិភពលោក គឺទាមទារឲ្យ វៀតណាមត្រូវប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ការសាកល្បង ចំពោះមុខរបស់វៀតណាម គឺជាការរក្សារឹងមាំក្បឿនកំណើនខ្ពស់និងកាត់បន្ថយ ភាពក្រីក្រដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ