ធនាគាររដ្ឋវៀតណាមកាត់បន្ថយអត្រាការប្រាក់

(VOVWORLD) - នាថ្ងៃទី ១៦ ខែមីនា ធនាគាររដ្ឋវៀតណាមបានជូនដំណឹងអំពីការសម្រេចបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់។ យោងតាមធនាគាររដ្ឋបានឲ្យដឹងថាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (Covid-19) បានជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចលើពិភពលោក។
ធនាគាររដ្ឋវៀតណាមកាត់បន្ថយអត្រាការប្រាក់ - ảnh 1 ទីស្នាក់ការកណ្តាលនៃធរគាររដ្ឋវៀតណាម (រូបថត៖ Dantri)

ដើម្បីការពារហានិភ័យ នៃឱនភាពសេដ្ឋកិច្ចនោះ រដ្ឋាភិបាលជាច្រើនបានអនុវត្តគោលនយោបាយ ជំរុញសេដ្ឋកិច្ច និងធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ជាដើម។ រីឯនៅប្រទេសវៀតណាមវិញ នាយករដ្ឋមន្រ្តី  Nguyen Xuan Phuc ក៏បានចេញសារាចរណែនាំស្តីពីការអនុវត្តភារកិច្ចនិងចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយការលំបាក សម្រាប់ផលិត កម្មនិងអាជីវកម្ម ព្រមទាំងធានាសន្តិសុខសង្គម និងទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ។

ដើម្បីឲ្យសមស្របនឹង ការវិវត្តន៍នៃម៉ាក្រូសេដ្ឋកិច្ច ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ធនាគាររដ្ឋវៀតណាមបានសម្រេចចិត្តធ្វើការកែសម្រួលអត្រាការប្រាក់តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ