ធានាចរិតលក្ខណៈអនុវត្តរបស់គំរោងច្បាប់អត្តសញ្ញាណប័ណ្ណពលរដ្ឋ


ធានាចរិតលក្ខណៈអនុវត្តរបស់គំរោងច្បាប់អត្តសញ្ញាណប័ណ្ណពលរដ្ឋ - ảnh 1
អត្តសញ្ញាណប័ណ្ណពលរដ្ឋវៀតណាម (baohaiquan.vn)


        Vovworld-គំរោងច្បាប់អត្តសញ្ញាណប័ណ្ណពលរដ្ឋត្រូវបានគណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិនិងបានដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកទី៧​រដ្ឋសភាវៀតណាមនីតិកាលទី១៣កន្លងមក។ គំរោងច្បាប់នេះទទួលបានការ​យកចិត្តទុកដាក់ការរួមមតិរបស់ដំណាងជាច្រើនជុំវិញខ្លឹមសារនានាដូចជា​
មូលដ្ឋានទិន្នន័យ​អត្តសញ្ញាណប័ណ្ណពលរដ្ឋនិងទំនាក់ទំនងជាមួយមូលដ្ឋាន
ទិន្នន័យជាតិអំពី​ប្រជាជនជាដើម។ នៅសិក្ខាសាលាស្ដីពីខ្លឹមសារមួយចំនួនរបស់
គំរោង​ច្បាប់​អត្តសញ្ញាណប័ណ្ណពលរដ្ឋនៅទីក្រុងហាណូយរៀបចំដោយគណៈ​កម្មាធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភាសហការជាមួយក្រសួង​នគរបាល បណ្ដាដំណាងបានអះអាងថា​ការផ្សព្វផ្សាយច្បាប់គឺ​ចាំបាច់​និង​សមស្រប អនុវត្ត
ផ្ដល់ប័ណ្ណសម្គាល់ប្រជាជនតាមការកំណត់របស់ពង្រាងច្បាប់​ជា​ការបោះជំហាន
លោតផ្លោះសំខាន់ក្នុងក្នុងកិច្ចការជំរុញកំណែទម្រង់រដ្ឋបាល កសាងរដ្ឋាភិបាល
អេលិចត្រូនិក បង្កលក្ខណៈងាយស្រួលក្នុងការងារគ្រប់​គ្រងប្រជាជននិងបង្កភាព
ងាយស្រួលសំរាប់ប្រជាជនក្នុងពេលចូលរួមអនុវត្តការទាក់ទងនិងបែបបទរដ្ឋបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ