ធានាប្រភពផ្គត់ផ្គង់ទំនិញក្នុងអំឡុងពេលបុណ្យតេតឆ្នាំឆ្លូវត្រីស័ក២០២១

(VOVWORLD) - ដើម្បីធានាប្រភពផ្គត់ផ្គង់ទំនិញប្រកបដោយស្ថិរភាពក្នុងអំឡុងពេលបុណ្យតេតប្រពៃណី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសម្របសម្រួលនិង រៀបចំកម្មវិធីតភ្ជាប់រវាងការផ្គត់ផ្គង់-តម្រូវការ ដោយមានការចូលរួមពីសហគ្រាស ផលិតកម្មនិងសហគ្រាសចែកចាយជាច្រើននៅតាមខេត្ត ក្រុងទូទាំងប្រទេស។ 

ធានាប្រភពផ្គត់ផ្គង់ទំនិញក្នុងអំឡុងពេលបុណ្យតេតឆ្នាំឆ្លូវត្រីស័ក២០២១ - ảnh 1(រូបថត៖ vnmedia.vn)
ទីផ្សារទំនិញបម្រើបុណ្យតេតឆ្នាំនេះនៅវៀតណាម មានមុខទំនិញយ៉ាងសម្បូរ បែប។ តម្លៃអាហារស្រស់ ជលផល គ្រឿងសមុទ្រ បន្លែ និងផ្លែឈើស្រស់ មិនមានការ ប្រែប្រួលជាច្រើននោះទេ។ ប៉ុន្តែ កម្លាំងទិញនៅតាមផ្សារណាត់ ផ្សារទំនើបនិងមជ្ឈ មណ្ឌលពាណិជ្ជកម្មនានា រងការថយចុះបើប្រៀបធៀបនឹងឆ្នាំមុនៗ។
ដើម្បីធានាប្រភពផ្គត់ផ្គង់ទំនិញប្រកបដោយស្ថិរភាពក្នុងអំឡុងពេលបុណ្យតេតប្រពៃណី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសម្របសម្រួលនិង រៀបចំកម្មវិធីតភ្ជាប់រវាងការផ្គត់ផ្គង់-តម្រូវការ ដោយមានការចូលរួមពីសហគ្រាស ផលិតកម្មនិងសហគ្រាសចែកចាយជាច្រើននៅតាមខេត្ត ក្រុងទូទាំងប្រទេស។ លោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទទួលបន្ទុកទីផ្សារក្នុងស្រុក ចំណុះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអនុវត្តដោយម្ចាស់ការនូវដំណោះស្រាយនានា សំដៅធានាទីផ្សារទំនិញ ជាពិសេសគឺទំនិញចាំបាច់ សម្រាប់ខេត្ត ក្រុងទាំង ៦៣។ ធ្វើយ៉ាងណាធានាការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ផង ហើយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទៀតផង តាមរយៈកម្មវិធីជំរុញតម្រូវការ កម្មវិធីបញ្ចុះតម្លៃ ដើម្បីជួយប្រជាជនទិញទំនិញ ក្នុងបរិបទដែលសេវាកម្មត្រូវកាត់បន្ថយ ហើយប្រាក់ ចំណូលរបស់ប្រជាជនក៏រងការថយចុះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ