ធានាសន្តិសុខប្រភពទឹកនិងសុវត្ថិភាពបឹងនិងទំនប់ទឹក

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការវិទ្យា សាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាននៃរដ្ឋសភា បានបើកសន្និសីទបំភ្លឺអំពី “សន្តិសុខប្រភពទឹកសម្រាប់បម្រើផលិតកម្ម ការរស់នៅប្រចាំថ្ងៃ និងការគ្រប់គ្រងសុវត្ថិភាពបឹងនិងទំនប់ទឹក”។

ធានាសន្តិសុខប្រភពទឹកនិងសុវត្ថិភាពបឹងនិងទំនប់ទឹក - ảnh 1ទិដ្ឋភាពនៃ សន្និសីទបំភ្លឺអំពី “សន្តិសុខប្រភពទឹកសម្រាប់បម្រើផលិតកម្ម ការរស់នៅប្រចាំថ្ងៃ និងការគ្រប់គ្រងសុវត្ថិភាពបឹងនិងទំនប់ទឹក” ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៧ ខែសីហា នៅទីក្រុងហាណូយ (រូបថត៖ VTV)

របាយការណ៍ស្តីពីការស្ទង់មតិរបស់គណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានសន្តិសុខទឹក ទៅលើ បឹងនិងទំនប់ចំនួន ១២; រោងចក្រនិងស្ថានីយ៍ផ្គត់ផ្គង់ទឹកចំនួន ៤ រួមទាំងរោងចក្រវារីអគ្គិសនីចំនួន ៣ នៅ តាមខេត្ត ក្រុង ចំនួន ១៤  បានបង្ហាញឲ្យឃើញថា បរិមាណទឹកនៅច្រើននៅឡើយ។ ប៉ុន្តែ ទំនប់ និងអាងស្តុកទឹកតូចនិងមធ្យម មានហានិភ័យខ្ពស់នៃការបាត់បង់សុវត្ថិភាពដោយសារការខូចខាតនិងការរិចរិល។ លោក Phan Xuan Dung ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាននៃរដ្ឋសភាបានលើកច្បាស់ថា៖ “បញ្ហាធានាសន្តិសុខប្រភពទឹកនិងសុវត្ថិភាពបឹងនិងទំនប់ទឹក ដែលកំពុងត្រូវបានលើកឡើង គឺជាបញ្ហាបន្ទាន់ណាស់ ហើយចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតក្នុងការគ្រប់គ្រងនិងការប្រើប្រាស់ធនធានទឹកប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព។ ខ្លឹមសារនេះមានសារៈសំខាន់ណាស់ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ទាំងពេលបច្ចុប្បន្នកាលនិងទៅអនាគត។ យ៉ាងណាមិញ រាល់បញ្ហាប្រឈមកំពុងដាក់ចេញ អំពីសន្តិសុខប្រភពទឹកនិងការគ្រប់គ្រងប្រកបដោយសុវត្ថិភាពនូវបឹងទឹកនិងទំនប់ទឹកហើយសំខាន់បំផុត គឺដាក់ចេញដំណោះស្រាយរយៈពេលវែងដើម្បីគ្រប់គ្រងបញ្ហាដ៏សំខាន់នេះឱ្យបានល្អបំផុត”។

នៅក្នុងសន្និសីទនេះ អង្គប្រជុំក៏បានលើកឡើងនូវយោបល់មួយចំនួនដែលផ្តោតសំខាន់លើផែនការរបស់រដ្ឋាភិបាលនិងក្រសួងនានា ស្តីពីការដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើប្រភពធន ធានទឹកនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long  ក៏ដូចជាលទ្ធភាពអនុវត្តធនធានដើម្បីធានាសន្តិសុខប្រភពទឹកនិងសុវត្ថិភាពបឹងនិងទំនប់ទឹក  រួមទាំងលើកកំពស់គុណភាព បង្កើនអត្រាប្រជាជននៅតាមជនបទទទួលបានទឹកស្អាតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ