នៅខាងក្រៅសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ កសាងសេណារីយ៉ូល្អបំផុតសម្រាប់រយៈពេលក្រោយ COVID-19

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ចពិភពលោកនិយាយរួមនិងវៀតណាមនិយាយដោយឡែក ត្រូវរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតCOVID-19។
នៅខាងក្រៅសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ កសាងសេណារីយ៉ូល្អបំផុតសម្រាប់រយៈពេលក្រោយ COVID-19 - ảnh 1 រូបថត៖ quochoi.vn

រដ្ឋាភិបាលវៀតណាមបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដឹកនាំនិងគ្រប់គ្រងជំងឺរាតត្បាត ក៏ដូចជា នាំប្រទេសជាតិចូលក្នុងដំណាក់កាល នៃការស្តារសេដ្ឋ កិច្ចឡើងវិញ។ ទាក់ទិននឹងលទ្ធភាពនៃកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២០ និងដំណោះស្រាយ នានា ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ដំណើរការអភិ វឌ្ឍន៍ សមាជិកសភា Luu Binh  Nhuong នៃគណៈប្រតិភូ Ben Tre បាននិយាយ ថា ជំងឺរាតត្បាតបានអូសបន្លាយ ហេតុដូច្នេះវៀតណាមបានតាំចិត្តតាំងពីមុនមក  ដោយមានសេណារីយ៉ូ ទាំងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនិងធានាដល់ផលិត កម្មនិងការនាំចេញរបស់ប្រទេសទាំងមូលទៀតផង។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងមូលបានយល់ស្របនឹងវិធានការរបស់រដ្ឋាភិបាល ក្នុងការធានាសុវត្ថិភាពអាយុជីវិតនិងសុខភាពមនុស្សជាចម្បង។

ចំណែកឯសមាជិកសភា លោក Do Van Sinh នៃគណៈប្រតិភូ Quang Tri បានឲ្យដឹងថា៖ រដ្ឋាភិ បាលបានដាក់ចេញនូវផែនការព្យាករណ៍ដើម្បីដាក់ជូនរដ្ឋសភា នូវអត្រាកំណើនប្ រមាណ ៤.៥%។ នេះគឺជាផែនការវិជ្ជមាន ប៉ុន្តែវានៅតែអាស្រ័យលើពេលវេលាបញ្ចប់ជំងឺរាតត្បាតលើពិភពលោក។ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសម្រេចបានកំណើនចាំបាច់ ត្រូវមានដំណោះស្រាយមួយទៀតគឺជួយឧបត្ថម្ភសហគ្រាស ជាពិសេសសហគ្រាសធុនតូចនិងមធ្យមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ